ខេត្តកំពត៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១៤ ខែតុលា ឆ្នាំ២០២១នេះថា៖ បច្ចុប្បន្ននេះ ស្នងការដ្ឋាននគរបាលខេត្តកំពត នឹងរៀបចំបង្កើតនូវកម្មវិធីដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុករបស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា “លោកមេប៉ុស្តិ៍ទាំងអស់ និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត”។
ដោយឡែក ក្នុងករណីលោកមេប៉ុស្ត៏មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស៕
ដោយ៖សហការី