អគ្គនាយកស៊ីម៉ាក់​៖​ សូមបងប្អូនមន្ត្រីជំនាញវិស័យមីនទាំងអស់ត្រូវអនុវត្តឱ្យបានហ្មត់ចត់​ មុឺងម៉ាត់ដាច់ខាត​ ដេីម្បីសុវត្ថិភាពខ្លួនយេីង!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែតុលា​ ឆ្នាំ២០២១នេះថា៖​​ សូមបងប្អូនមន្ត្រីជំនាញវិស័យមីនទាំងអស់ត្រូវអនុវត្តឱ្យបានហ្មត់ចត់​ មុឺងម៉ាត់ដាច់ខាត​ ដេីម្បីសុវត្ថិភាពខ្លួនយេីង!

ជាមួយគ្នានេះ​ អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់ថា​ ក្នុងកិច្ចប្រតិបតិ្តការបោសសំអាតគ្រាប់មីន​ និងសំណល់យុទ្ធភណ្ឌសង្គ្រាម​ ទី១.​ត្រូវពាក់ឧបករណ៍ការពារសុវត្ថិភាព​(PPE)​ ,ទី២.​ ត្រូវរក្សាគន្លាតសុវត្ថិភាពមុខប្រតិបត្តិការចម្ងាយពីគ្នាពី១៥មឡេីងទៅ​, និងទី៣.​ ត្រូវប្រេីប្រាស់សំភារ:បច្ចេកទេសទៅតាមកំរិតហានិភ័យនិងស្ថានភាពភូមិសាស្ត្រជាក់ស្តែង។

ចំណែក​ក្នុងប្រយុទ្ធប្រឆាំងកូវីដ-១៩​ ៣ការពារគឺ​ ១.​ ត្រូវពាក់ម៉ាស់​ ២.​ ត្រូវរក្សាគន្លាត​ (ពី១.៥ម៉ែត្រកន្លះឡេីងទៅ)​ និង៣.ត្រូវសំអាតអនាម័យដៃជាមួយទឹក​+សាប៊ូ​ ឬទឹកយែលជាប្រចាំ!

គួរជម្រាបថា​ កាលពីម្សិលមិញនេះ​ លោក​ ហេង​ រតនា​ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកខ្លួនថា​ ឃេីញមានប្រជាពលរដ្ឋនាំគ្នាផ្អេីលមកមេីលឈូឆរមិនមែនមកតវ៉ារឿងអ្វីចំឡែកនោះទេ​ គឺថាលឺថាមានជនជាតិជប៉ុនមកពិនិត្យផ្លូវអភិវឌ្ឍន៍ក្នុងមូលដ្ឋាន​ ប្រជាពលរដ្ឋមកសុំថ្លែងអំណរគុណនិងសុំជួយបន្ថែមទៀត! ។

លោក​ បន្ត​ថា​ ជប៉ុនជាដៃគូជាមួយអង្គភាពសុីម៉ាក់​ ចង់ឃេីញភាពជាក់ស្តែងពីតំរូវការប្រជាពលរដ្ឋនិងការអនុវត្តគំរោងជួយសង្គ្រោះជនពិការដោយសារមីន! ការចូលរួមរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រសកម្មភាពបោសសំអាតមីននិងការអភិវឌ្ឍសហគមន៍។

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋរីករាយ​ ដែលមានដីធ្លីរំដោះរួចផុតពីការការគំរាមកំហែងដោយសារមីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម​ ហេីយមានផ្លូវជនបទដែលងាយស្រួលដឹកកសិផលមកដល់ផ្លូវជាតិនិងទៅកាន់ទីផ្សារ៕ដោយ​៖សហការី​

Local villagers heard that the Japanese officials visited development sites in their community, these local villagers wish to meet the Japanese Official (CMAC’s development partner) express their special thanks and raise more requests! This is an integration demining and victim assistance project supported by the Government of Japan to the Royal Government for supporting CMAC’s ground operations!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print