អីក៏គិតខ្លីយ៉ាងនេះ! យុវជនវ័យ២១ឆ្នាំម្នាក់ខឹងម្តាយឪពុកស្តីបន្ទោសបន្តិចបន្តួចសម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនវ័យ២១ឆ្នាំម្នាក់គ្រាន់តែខឹងម្តាយឪពុកស្តីបន្ទោសបន្តិចបន្តួចក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១៩និង១៥នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី០៦ ភូមិបរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នាង ឆៃរ៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងក្រុមទី០៦ ភូមិបរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
តាមសាច់ញាតិជនរងគ្រោះបានអះអាងថា មុននិឹងឈានដល់ការធ្វើអត្តឃាតសម្លាប់់ខ្លួនគឺជនរងគ្រោះបានខឹងនឹងឪពុកម្តាយដែលស្តីបន្ទោសបន្តិចបន្តួចពីរឿងមិនជួយធ្វើការងារ។

បន្ទាប់ពីបានធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យឪពុកម្តាយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print