ស្នងការនគរបាលខេត្តកំពត​ ស្វែងរកបញ្ហាផ្សេងៗ​ និងដំណោះស្រាយជូនប្រជាពលរដ្ឋ​ ដើម្បីធ្វេីឱ្យគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ខេត្ត​កំពត​៖​ លោក​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត​កំពត​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ បច្ចុប្បន្ន​នេះ​ ស្នងការដ្ឋាននគរបាលខេត្តកំពត​ នឹងរៀបចំបង្កើតនូវកម្មវិធីដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានគូសបញ្ជាក់ថា​ “លោកមេប៉ុស្តិ៍ទាំងអស់​ និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត”។

ដោយ​ឡែក​ ក្នុងករណីលោកមេប៉ុស្ត៏មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print