វាយប្រហារដោយធ្នូធ្វើឲ្យគគ្រើកតំបន់ Kongsberg ប្រទេសន័រវេស

ចែករំលែក៖

នាង Hansine សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថា នាងវិក្លាយជាជនរងគ្រោះនៅក្នុងការវាយប្រហារដោយការបាញ់ធ្នូ បង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងតំបន់ Kongsberg ប្រទេសន័រវេសកាលពីថ្ងៃទី១៣ខែតុលា។ សារព័ត៌មាន Guardian បានដកស្រង់សំដីនាង Hansine បញ្ជាក់ថា ពេលដំបូងនាងមើលឃើញភាពចលាចល ហើយមានមនុស្សជាច្រើនរកកន្លែងលាក់ខ្លួន អ្នកខ្លះទៀតក៏បានរត់ចេញពីកន្លែងកើតហេតុមានទាំងកុមារផងដែរ។ សាក្សីនៅកន្លែងកើតហេតុមួយរូបផ្សេងទៀតឈ្មោះ Ida Skinness ដែលបានឃើញហេតុការដោយផ្ទាល់បានរៀបរាប់ឲ្យដឹងថា នាងបានឃើញជនរងគ្រោះដួលចុះដី ហើយសំឡេងស្រែកឲ្យជួយ។ ការវាយប្រហារដ៏រន្ធត់ និងជាការវាយប្រហារតាមរូបភាពថ្មីបំផុតមិនធ្លាប់មានពីមុនមក កើតឡើងនៅក្នុងស្រុក Kongsberg មានចម្ងាយពីរដ្ឋធានី Oslo ប្រទេសន័រវេសប្រមាណ៨០ គីឡូម៉ែត្រ នាថ្ងៃទី១៣ខែតុលា។ ជនដៃដល់ត្រូវបានគេស្គាល់ថា ជាជនជាតិដាណឺម៉ាក វ័យ៣០ឆ្នាំ ត្រូវបានចាប់ខ្លួន ។ ជនដៃដល់បានប្រើប្រាស់ធ្នូបាញ់ប្រហារបណ្តាលឲ្យរបួស២នាក់និងស្លាប់ ៥នាក់ ។ នៅពេលនេះមិនទានដឹងពីមូលហេតុបណ្តាលឲ្យមានការវាយប្រហារខាងលើនៅឡើយទេ ។ កម្លាំងប៉ូលិកក្នុងតំបន់បានសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម។ ស្នងការប៉ូលិស តំបន Kongsberg លោក Oyvind Aas បានឲ្យដឹងថា មានការប៉ះទង្គិចគ្នារវាងជនដៃដល់នឹងកម្លាំងសន្តិសុខ ប៉ុន្តែលោកមិនបានផ្តលព័ត៌មានលម្អិតនោះឡើយ ។ ក្នុងចំណោមអ្នករងរបួសពីរនាក់មានប៉ូលិសម្នាក់ផងដែរ៕ដោយ៖ធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print