ភ្នំពេញ៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចមន្ទីរសម្រាកព្យាបាលមេត្រូ II តាមបណ្តោយផ្លូវលេខ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញមួយចំនួន។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ផេង ស្រីភស្ស ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ប្រធានរដ្ឋបាល ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឱ្យឆាបឆេះថ្មបេតុង ទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ខូចខាតសម្ភារៈម៉ាស៉ីនត្រជាក់ចំនួនមួយ, សម្ភារៈប្រេីប្រាស់មួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
គួរបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃដដែរ៕
ដោយ៖ស តារា