អគ្គិភ័យ​ឆាបឆេះមន្ទីរសម្រាកព្យាបាល​យីហោ​”មេត្រូ​ II”​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ផ្អើល​ទាំងសមត្ថកិច្ចទាំងកណ្ដាលថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១២និង០០នាទីថ្ងៃត្រង់​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចមន្ទីរសម្រាកព្យាបាល​មេត្រូ​ II​ តាមបណ្តោយផ្លូវលេខ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មី​ទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញមួយចំនួន។ នេះបេី​យោង​តាមប្រភពព័ត៍មានពីនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ​

ជាក់ស្ដែង​បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ ផេង​ ស្រីភស្ស​ ភេទស្រី​ អាយុ​ ២៨ឆ្នាំ​ មុខរបរ​ ប្រធាន​រដ្ឋបាល ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឱ្យឆាបឆេះថ្មបេតុង​ ទំហំ​ ៤ម៉ែត្រ​ គុណនឹង ៦ម៉ែត្រ​ ខូចខាតសម្ភារៈ​ម៉ាស៉ីនត្រជាក់ចំនួនមួយ​,​ សម្ភារៈប្រេីប្រាស់មួយចំនួន​​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

គួរបញ្ជាក់ថា​ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​ ​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១២និង៣០នាទីថ្ងៃត្រង់នាថ្ងៃដដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print