ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជេីញចូលរួមក្នុងពិធីប្រគល់ផ្ទះកាកបាទក្រហម០១ខ្នងជូន អ្នកស្រី សន វី រស់នៅភូមិដីលេី ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលត្រូវបានអគ្គីភ័យឆាបឆេះនាពេលកន្លងទៅ ។
វិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បន្ទាប់ពីប្រគល់ផ្ទះ លោក ហ៊ុន ណេង បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ និងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវឃីត០១កញ្ជប់ អង្ករ២៥គីឡូ ទឹកស៉ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេស និងថវិកាចំនួន២០,០០០ ផងដែរ ៕
ដោយ៖ វណ្ណៈ