លោក​ ហ៊ុន​ ណេង​ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ប្រគល់ផ្ទះកាកបាទក្រហម០១ខ្នង​ ជូនពលរដ្ឋេរងគ្រោះអគ្គិភ័យ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ នៅព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ជេីញចូលរួមក្នុងពិធីប្រគល់ផ្ទះកាកបាទក្រហម០១ខ្នង​​ជូន​ អ្នកស្រី​ សន​ វី​ រស់នៅភូមិដីលេី​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ដែលត្រូវបានអគ្គីភ័យឆាបឆេះនាពេលកន្លងទៅ​ ។

វិធីនេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ លោក​ ហ៊ុន​ ណេង​ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ និងជាតំណាងរាស្ត្រ​មណ្ឌលកំពង់ចា​ម នៅឃុំពាម​កោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។

បន្ទាប់​ពីប្រគល់ផ្ទះ​ លោក​ ហ៊ុន​ ណេង​ បាន​ជួបសំណេះសំណាល​ និងសួរសុខ​ទុក្ខ​ជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ​ និងបាននាំយកអំណោយ​ដ៍ថ្លៃថ្លារបស់​ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នូវឃីត​០១កញ្ជប់​ អង្ករ២៥​គីឡូ​ ទឹកស៉ីអ៉ីវ​០១យួរ​ ត្រីខ០១យួរ​ មី០១កេស​ និងថវិកា​ចំនួន២០,០០០​ ផងដែរ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print