សមត្ថកិច្ចគួរផ្តល់យុត្តិធម៌ដល់គូភាគីទាំងសងខាងផង ! រវាងម្ចាស់សង្វៀនបញ្ជល់មាន់ បើកឆាកប្រយុទ្ធប្រើហិង្សាលើអ្នកសារព័ត៌មាននៅខេត្តតាកែវ 

ចែករំលែក៖

ខេត្តតាកែវ : មានករណីហិង្សាលេីអ្នកសារព័ត៌មាន​ ពេលចុះយកព័ត៌មាន នៅកន្លែងល្បែងបញ្ជល់មាន់ដ៏ធំ​ នៅក្នុង​ឃុំត្បែង​ ស្រុកបាទី​ ខេត្ត​តាកែវ​ នារសៀលថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១។ នេះជាដំណឹង បឋម, ប៉ុន្តែគេពុំទាន់ដឹងថា, ដើមហេតុដោយសារអ្វីនោះ អង្គភាព”នគរដ្រេហ្គន”មិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ។

សូមបញ្ជាក់ថា, ការបើកបនល្បែងស៊ីសងសូមមេត្តាអាជ្ញាធរ សមត្ថកិច្ច មេត្តាយកចិត្តទុកដាក់បង្រ្កាបផង ជាអំពើល្មើសខុសច្បាប់ ជាដើមហេតុផ្តើមឱ្យមានបទល្មើសកើតមាននៅក្នុងសង្គម ពិសេសក្នុងបរិបទកូវីដ-១៩នេះ ត្រូវគោរពវិធានសុខាភិបាល ប្រកាន់ខ្ជាប់ខ្ជួន នូវ វិធាន ៣កុំ ! ៣ការពារ ។

មានបុរសម្នាក់បានបង្ហោះសារជាសំឡេងថា, រឿងហ្នឹងសូមលូកមាត់បន្តិច ដោយសារមាន់ជល់ហ្នឹង មុនហ្នឹងក៏ខ្ញុំបានទៅដែរ, អ៊ីចឹងទៅដល់កន្លែងហ្នឹង គឺគេចាយម្នាក់៥មុឺនៗ ហើយបងប្អូនយើងច្រើនប្រហែលខ្ទង់១០០ជាងនាក់ ។ លោកបន្តថា, ពេលហ្នឹងពេលខ្ញុំទៅឃើញប្រហែល៥០-៦០នាក់ហើយ ទៅយកលុយបានម្នាក់៥មុឺនៗ អ្នកខ្លះបាន១០មុឺន អ្នកខ្លះបាន២០មុឺនទៅ។ ដូច្នេះដល់ពេលនឹងប្រហែលព័ត៌មានខាងហ្នឹងគាត់ មិនត្រូវឬយ៉ាងមេច ដល់ប្រទូស្តសារ៉ាយទៅ ។

សូមជម្រាបថា, អ្នកសារព័ត៌មាន ត្រូវប្រាប់ភ្ជាប់នូវ ក្រមសីលធម៌ វិជ្ជាជីវៈ ប្រើវិធានគ្រប់មធ្យោបាយដើម្បីទទួលបានព័ត៌មានពិត ដោយមិនប៉ះពាល់សិទ្ធិអ្នកដទៃ ទៅទទួល ឬប្រើប្រាស់អ្វីមិនត្រូវតាមគោលការណ៍ ស្របតាមបុគ្គលិកលក្ខណៈជាអ្នកសារព័ត៌មាន

ទទួលយកសំណូកនោះឡើយ ។

ដោយឡែកការប្រើហិង្សាជាបទល្មើសព្រហ្មទណ្ឌ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ ត្រូវស្រាវជា្រវរកការពិត ផ្តល់ភាពយុត្តិធម៌ សម្រាប់ពលរដ្ឋ ដែលរស់នៅក្រោមដំបូលសន្តិភាព ប្រទេសគ្រប់គ្រងដោយច្បាប់។

ចំពោះព័ត៌មានលម្អិតអង្គភាព”នគរដ្រេហ្គន” នឹងផ្សាយបន្តជូន នៅពេលក្រោយទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print