ភ្នំពេញ, នៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា,
ជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ: – គិតត្រឹមម៉ោង ១៨:២០ នាទី នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង មានកម្ពស់ ១៣,៩០ ម៉ែត្រ។
លោករដ្ឋលេខាធិការបានបន្តថា, – ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង នឹងបន្តកើនឡើងបន្ថែមទៀត ( អាចកើនដល់ ១៤,៥០ ម៉ែត្រ ) នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៧ តុលា ឆ្នាំ ២០២១ ។ បន្ទាប់មក ទឹកនឹងចាប់ផ្ដើមស្រកចុះវិញ ។
– សូមរំលឹកជូនថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ ទឹកស្ទឹងសង្កែនៅចំណុចក្រុងបាត់ដំបង ធ្លាប់បានកើនឡើងដល់កម្ពស់ ១៤,៨២ ម៉ែត្រ។
អ្នកក្រុងបាត់ដំបង គួរមានការប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត ចំពោះគ្រោះធម្មជាតិ ដែលកើតមានដោយយថាហេតុ៕
...
ដោយ, សិលា