​បុរស​កម្មករ​ជាងដែក​ម្នាក់​ សង្ស័យ​ខ្យល់គរ​ រអិល​ជើង​ធ្លាក់​ពីលើ​ផ្ទះ​ជាន់​ទី​៣​បាក់ជើង​ខាងឆ្វេង​និង​បែកក្បាល​

ចែករំលែក៖

​ភ្នំពេញ​៖ បុរស​ជា​កម្មករ​ជាងដែក​ ម្នាក់​បាន​រង​របួស​បាក់ជើង​ឆ្វេង​៣​កង់​ និង​បែកក្បាល​រង​របួសធ្ងន់​ សង្ស័យ​ថា​ ខ្យល់គរ​ ព្រោះ​បន្ទាប់​ពី​ចប់​ការងារ​ពី​ម៉ោង​ ៦​ល្ងាច​ រហូត​មក​ដល់​ម៉ោង​កើតហេតុ​ ជន​រង​គ្រោះ​នៅ​មិន​ទាន់​ហូប​បាយ​នៅឡើយ​ទេ​ ហើយ​បានរ​លិ​ល​ជើង​ធ្លាក់​ពី​ផ្ទះ​ជាន់​ទី​៣​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ ថ្ងៃ​ទី​ ៣​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះល្វែង​គេ​អោយ​ជួល​ជុល​ ក្នុង​បុរី​ញ៉ូ​ថោ​ន​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កកាប​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។

​បុរស​រង​គ្រោះ​មានឈ្មោះ​ ហ៊​ន​ ហឿ​ន​ អាយុ​ ៤០​ឆ្នាំ​មុខរបរ​កម្មករ​ជាងដែក​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ មាន​ទីលំនៅ​ភូមិ​ពាល​ទូល​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​តាម​ប្រភព​ពី​ប្អូនថ្លៃ​ដែល​ធ្វើការ​ជាមួយ​គ្នា​ បាន​ប្រាប់​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ បន្ទាប់​ពី​ចប់​ការងារ​នៅ​ម៉ោង​៦​ល្ងាច​ ហើយ​គាត់​ជា​ប្អូនថ្លៃ​បាន​ទៅ​ទិញ​បាយ​ម្ហូប​ យក​មក​ហូប​ជុំ​គ្នា​ តែ​ជន​រង​គ្រោះ​មិន​បាន​ហូប​បាយ​នោះ​ទេ​ព្រោះថា​អត់​ស្រួលខ្លួន​សុំ​ឡើង​ទៅ​ងូតទឹក​ សំ​រាន​មុន​ហើយ​ លុះដល់​ម៉ោង​កើតហេតុ​ ក៏​ស្រាប់តែ​មានការ​ឮ​ថា​ មាន​មនុស្ស​ធ្លាក់​ពីលើ​ផ្ទះ​ ដល់​ពេល​គាត់​ចេញ​មក​មើល​ ទើប​ដឹង​ថា​ជា​បងថ្លៃ​ខ្លួនឯង​សោះ​ បង្កអោយ​មានការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរ​ដ្ឋ​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មក​មើល​នៅ​កន្លែង​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​ កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​ក្រុម​សង្គ្រោះ​ អង្គភាព​ ៧១១​ មក​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ៕​

11

15

16

13

12

17

ដោយ៖ សុខា​ សែន​ជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print