ខេត្តតាកែវ៖ លោក ឣ៊ូច ភា ឣភិបាល នៃគណៈឣភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សា លើនីតិវិធីនិងយន្តការដើម្បីអនុវត្តការងារប្រមូលដីនិងការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រព័ន្ធ zoom video conference ដែលរៀបចំទ្បើងនៅសាល ប្រជុំ អគាររដ្ឋបាលខេត្តតាកែវ ។
ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូលរួម
ពីសំណាក់ លោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរខេត្តតាកែវ លោក ម៉ឹង វុធី ឣភិបាលរងខេត្ត លោកប្រធាន អនុ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាប្រធានក្រុមការងារគាំទ្រដល់ការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ៕
ដោយ៖សហការី