បុរសជនជាតិបរទេសម្នាក់ស្ទះសសៃឈាមបេះដូងជ័រគាំងស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិបរទេសម្នាក់បានស្លាប់ដោយសារស្ទះសសៃបេះដូងបង្កឲ្យភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ចនគរបាលឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ALEK  SEEV ANDREI ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ ៧០១០០៨១៦៤ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ផុតកំណត់ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ២០២២ ទិដ្ខាការ El.00676846 ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។

លោកវេជ្ជបណ្ឌិត សំ ដារ៉ា ដែលចុះធ្វើកោសលវិច័យជាមួយនិងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺស្ទះសសៃបេះដូង (បេះដូងជ័រ) ។ សាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅ​មន្ទីរពេទ្យបង្អែកខេត្តរងចាំការសម្រេចពីដំណាងស្ថានទូតប្រចាំនៅប្រទេសកម្ពុជា៕

1

IMG-20160404-WA0047

IMG-20160404-WA0051

ដោយ៖ ឆ្លាម សមុទ្រ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print