ខេត្តព្រះសីហនុ៖ បុរសជនជាតិបរទេសម្នាក់បានស្លាប់ដោយសារស្ទះសសៃបេះដូងបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ALEK SEEV ANDREI ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ ៧០១០០៨១៦៤ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ផុតកំណត់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ទិដ្ខាការ El.00676846 ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។
លោកវេជ្ជបណ្ឌិត សំ ដារ៉ា ដែលចុះធ្វើកោសលវិច័យជាមួយនិងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺស្ទះសសៃបេះដូង (បេះដូងជ័រ) ។ សាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តរងចាំការសម្រេចពីដំណាងស្ថានទូតប្រចាំនៅប្រទេសកម្ពុជា៕
ដោយ៖ ឆ្លាម សមុទ្រ
...