ចូលឆ្នាំជិតមកដល់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ងាត់អត់សូវឃើញពលករខ្មែរត្រឡប់មកលេងស្រុកកំណើត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ រដូវចូលឆ្នាំខ្មែរប្រពៃណីជាតិជិតគៀកចូលមកដល់ទៅហើយតែនៅច្រកទ្វារអន្តរជាតិប៉ោយ​ប៉ែតគេសង្កេតឃើញមានភាពស្ងាត់ជ្រងំខុសប្លែកពីឆ្នាំមុនៗដែលពលករចំណាកស្រុកតែងតែបានសម្រុក​ត្រឡប់មកលេងឪពុកម្ដាយនៅស្រុកកំណើតនិងជួបជុំមិត្តភក្តិបងប្អូន។

មន្ត្រីប្រចាំការនៅច្រកមួយនេះបានប្រាប់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦នេះពលករខ្មែរមានការថយចុះ​ទាំងស្របច្បាប់និងមិនស្របច្បាប់មកលេងស្រុកកំណើត ខុសពីឆ្នាំ២០១៥ កន្លងទៅឲ្យតែមុនរដូវចូលឆ្នាំ​ខ្មែរ​ជិតចូលមកដល់ចាប់ពីថ្ងៃទី១-២-៣ ខែមេសា ពលករចំណាកស្រុកតែងតែនាំគ្នាត្រឡប់មកឲ្យរពុយចូលមក​ប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីទៅកាន់ស្រុកកំណើតចូលរួមពីធីបុណ្យចូលឆ្នាំប្រពៃណី​ខ្មែរជួបជុំឪពុកម្ដាយ បងប្អូន និងមិត្តភក្តិក្នុងស្រុកភូមិ។ មន្ត្រីដដែលបានបន្តថា កាលពីចូលឆ្នាំ ឆ្នាំ២០១៥ មកដល់ថ្ងៃទី៣-៤-៥ គឺនៅតាមផ្លូវជាតិលេខ៥ ចំណុចម្ដុំរង្វង់មូលមានការកកស្ទះដោយរថយន្តនិងអ្នកដំណើ​រជាពលករចំណាកស្រុកដែលបានវិលត្រឡប់ពីធ្វើការងារនៅប្រទេសថៃទៅលេងស្រុកកំណើតក្នុងឱកាស​បុណ្យចូលឆ្នាំខ្មែរ។ ក៏ប៉ុន្តែសម្រាប់ឆ្នាំ២០១៦នេះ រហូតមកដល់ថ្ងៃទី៤-៥ទៅហើយនៅមានភាពស្ងាត់ជ្រងំ​ដែលនេះបង្ហាញថា មានចំនួនថយចុះប្រមាណ៥០ភាគរយនៃពលករទៅលេងស្រុកកំណើត។

បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចនៅច្រកដដែលនេះបង្ហើបឲ្យដឹងដែរថា ការដែលចំនួនពលករថយចុះ​មិនទៅលេខស្រុកកំណើតនេះអាចបណ្ដាលមកពីកម្លាំងសមត្ថកិច្ចនិងតម្រួតថៃរឹតបន្តឹងព្រមទាំងគៀបយក​ប្រាក់ពីពលករហូសកំរិតដែលសូម្បីបង្វេចខោអាវនិងវ៉ាលីក៏រាប់ចំនួនគិតលុយដែរ។ បញ្ហានេះអាចធ្វើឲ្យ​ពលករមួយចំនួនបង្វែទិសពីការឆ្លងកាត់ច្រកទ្វារដោយស្របច្បាប់ទៅរកច្រករបៀងដើម្បីគេចពីការបង់ប្រាក់​ពិសេសតាមច្រករបៀងក្នុងស្រុកម៉ាឡៃ ស្រុកកំរៀង សំពៅលូន ស្ថិតក្នុងខេត្តបាត់ដំបង។

អភិបាលក្រុងប៉ោយប៉ែតលោក ង៉ោ ម៉េងជ្រួន បានឲ្យដឹងថា ការថយចុះពលករមកលេងស្រុកកំណើតនេះយើងមិនអាចទាន់កំណត់បាននៅឡើយទេព្រោះទើបតែថ្ងៃទី​១-២-៣ ។ ដូច្នេះយើងរង់ចាំមើលរហូតដល់ថ្ងៃទី៨-៩-១០ នោះទើបអាចកំណត់ថា ពលករមកលេងស្រុក​កំណើតច្រើនឬក៏តិច៕

IMG-20160401-WA0111

IMG-20160401-WA0112

IMG-20160401-WA0110

ដោយ៖ វណ្ណា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print