អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាប់ជនជាតិវៀតណាម២២នាក់ដែររស់នៅកម្ពុជាមិនមានលិខិតស្នាមត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ: ជនជាតិវៀតណាមចំនួន២២នាក់ ត្រូវនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គេរកឃើញថា មិនមានលិខិតស្នាមត្រឹមត្រូវ ចូលឆ្លងដែនមករស់លើដែនទឹកកម្ពុជាដោយខុសច្បាប់ក្នុងនោះមានក្មេង៣នាក់ កាលពីរសៀលថ្ងៃទី២០កក្កដា ២០១៥ នៅក្បែរសាលាបឋមសិក្សាដូនពេញ ជិតវិទ្យាល័យសីុសុវត្តិ ផ្លូវលេខ១៧៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា​​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិ វៀតណាម ២២នាក់ ក្នុងនោះមានមនុស្សប្រុស១០នាក់ ក្មេង៣នាក់ និងស្រី៩នាក់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងទៀតថា បន្ទាប់ពី សមត្ថកិច្ចកម្ពុជាបានធ្វើការបណ្តេញជនជាតិវៀតណាមចេញ ពីបទលួច ចូលឆ្លងដែនមករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ គ្មាន លិខិតឆ្លងដែន ហេីយជនជាតិវៀតណាម២២នាក់នេះ សមត្ថកិច្ចត្រៀមនិងបណ្តេញជនជាតិវៀតណាម១៥នាក់ចេញពីប្រទេសកម្ពុជានៅព្រឹកថ្ងៃ២១កក្កដា ២០១៥ផងដែរ ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ទៀតថាចាប់ពីពាក់កណ្តាលឆ្នាំ២០១៤រហូតមកទល់និងពេលនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​បរទេស៤២សញ្ជាតិ ដែល​ចូលមក​រស់នៅ​កម្ពុជា គ្មាន​ច្បាប់​ត្រឹមត្រូវ បញ្ជូនទៅ​ប្រទេស​កំណើត​វិញ​ជិត៣០០០នាក់មកហេីយ ៕ស ដារ៉ា

20150721-121840.jpg

20150721-121835.jpg

20150721-121846.jpg

...

20150721-121850.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print