បែកធ្លាយរឿងអ្នកធំខ្មែរឈរឈ្មោះឲ្យទូកវៀតណាមពេលចាប់បានកូនដៃទូកជាជនជាតិវៀតណាមនៅកោះកុង

ចែករំលែក៖

ព្រះសីហនុ ៖ ប៉ូលីសអន្តោប្រវេសន៍ខេត្តនិងរដ្ឋបាលខេត្តកោះកុងបានរៀបចំបញ្ជូនកម្មករនេសាទជនជាតិវៀតណាម៣៩នាក់អោយត្រឡប់ទៅប្រទេសដើមវិញនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៥នេះ បន្ទាប់ពីរកឃើញនិងឃាត់ចាប់បានទូកនេសាទចំនួន១១គ្រឿង ដែលមានម្ចាស់ទូកជាជនជាតិខ្មែរពេលកន្លងមក។
បើតាមមន្ត្រីប៉ូលីសអន្តោប្រវេសន៍ខេត្តអោយដឹងថា ប៉ូលីសអន្តោប្រវេសន៍បានសហការជាមួយអធិការដ្ឋានប៉ូលីសស្រុកធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៣៩នាក់ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នាគឺនៅថ្ងៃទី១៣និង១៤ខែកក្កដានៅលើទូកនេសាទ១១គ្រឿងដែលកំពុងនេសាទនៅក្នុងភូមិសាស្ត្រ ឃុំកោះស្តេច ស្រុកគីរីសាគរនិងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលសុទ្ធសឹងជាកម្មករនេសាទចូលមកធ្វើការខុសច្បាប់។

បញ្ជាក់ថាទូកនេសាទទាំង១១គ្រឿងខាងលើមានជនជាតិខ្មែរជាអ្នកឈរឈ្មោះឲ្យ ទាំងអស់ដូចនេះកម្មករនេសាទនៅលើទូកនេសាទខាងលើជាជនជាតិវៀតណាមទាំងអស់  ៕ឆ្លាមសមុទ្រ

IMG-20150721-WA0016_resized

IMG-20150721-WA0017_resized

...

IMG-20150721-WA0018_resized

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print