ស្ត្រីម្នាក់ខ្យល់គស្លាប់ខណៈឡើងទៅសមាធិនៅលើភ្នំព្រះរាជទ្រព្យ

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីចំណាស់ម្នាក់​បានខ្យល់គស្លាប់ខណៈកំពុងដើរឡើងកាំជណ្តើរទៅលើកំពូលភ្នំព្រះរាជទ្រព្យក្នុងគៅលបំណងទៅសមាធិ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣ និង២៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដែកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម កេន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើដំណើរតាមរថយន្តជាមួយអ្នកភូមិជាច្រើននាក់ក្នុងគោលបំណងមកសមាធិនៅលើភ្នំព្រះរាជទ្រព្យ ។
ប្រភពដដែលបានបន្តថា ពេលមកដល់ជនរងគ្រោះនិងអ្នកភូមិបាននាំគ្នាដើរឡើងកាំជណ្តើរឆ្ពោះទៅកំពូលភ្នំ ខណៈឡើងដល់កាំជណ្តើរក្បាលនាគខាងជើងចេតីយ ក៏កើតមានអាការៈវិលមុខ ។ ភ្លាមៗនោះដែរអ្នកភូមិដែលមកជាមួយបាននាំគ្នាជួយសង្រ្គោះបឋម ដោយធ្វើចលនាលើដើមទ្រូងឲ្យជនរងគ្រោះស្រួលដកដង្ហើម ខណៈនោះជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានឯខេត្តកំពតវិញ ៕ស្អាងជ័យ

20150721-124647.jpg

20150721-124651.jpg

...

20150721-124655.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print