នគរបាល បញ្ជូនជនសង្ស័យ០២នាក់ ជាជនជាតិចិន ទៅសាលាដំបូងខេត្ត ពីបទធ្វើសកម្មភាពបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់និងជួញដូរមនុស្ស 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យជនជាតិចិនចំនួន០២នាក់ ធ្វើសកម្មភាពបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់និងជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។

លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖នៅវេលាម៉ោង ០៥និង៥០នាទីល្ងាច ថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបង្ខាំងមនុស្សប្រុសចំនួន០២នាក់ នៅចំណុចអគារមួយកន្លែងបន្ទប់លេខ១១៤ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការសហការពីម្ចាស់អគារ សមត្ថកិច្ចបានរំដោះជនរងគ្រោះជាបុគ្គលិកចំនួន០២នាក់

១/-ឌឿន ឌាត ភេទប្រុសអាយុ ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត,

២/-ឈ្មោះជឹម ក្តឹប ភេទប្រុសអាយុ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាមេការ ម្នាក់ ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុសអាយុ ៣៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ។បន្ទាប់មកនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ កម្លាំងនគរបាលក្រុងបានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះកៅ ឈុង ភេទប្រុសអាយុ៣៥ឆ្នាំ ជាជនជាតិចិន ស្នាក់ក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទាំង០២នាក់ជាមេការក្រមហ៊ុនអនឡាញមួយនៅក្រុងប៉ោយប៉ែត។

លោកអធិការបានបញ្ជាក់ថា៖តាមបំភ្លឺរបស់ជនរងគ្រោះទាំង០២នាក់ និយាយថា៖នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២១ ពួកគេបានសម្ភាសន៍ធ្វើការនៅក្រុមហ៊ុនអនឡាញនៅភ្នំពេញជាប់ចំនួន០៦នាក់។នៅយប់ថ្ងៃដដែលពួកគេទាំង០៦នាក់បានចេញពីភ្នំពេញ មកប៉ោយប៉ែតដោយជិៈរថយន្ត០១គ្រឿងអ្នកបើកបរជាជាជនជាតិខ្មែរនិងអ្នកជិៈក្នុងរថយន្តនោះមានម្នាក់ជាជនជាតិចិននិងម្នាក់ទៀតជាជនជាតិបង់ក្លាដែស ហើយមកដល់ប៉ោយប៉ែតនៅវេលាម៉ោង០៣ទៀបភ្លឺ ដោយស្នាក់នៅអគារអនឡាញ ។លុះព្រឹកឡើង ធ្វើសម្ភាសន៍ម្តងទៀតជាប់តែ០២នាក់(ឌឿន ឌាតនិងជឹមក្តឹប) ។នៅថ្ងៃទី១៧-១៨ខែតុលាឆ្នាំ២០២១ ពួកចិននោះបានដាក់ខ្នោះខ្លួនទាំង០២នាក់ និងគម្រាមឲ្យយកប្រាក់ឲ្យពួកគេវិញ ដោយប្រាប់ថាអ្នកនាំមកបានយកពួគគេទាំង០២នាក់មកលក់ បើមិនបានប្រាក់ទេគេបង្ខាំងទុកក្នុងបន្ទប់នេះ៦ខែ ។ ជាមួយគ្នានោះ ពួកគេសុំទាមទារជម្ងឺចិត្តមកខ្លួនចំនួន៣ម៉ឺនដុល្លានិងសុំឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។

លោកស្រី  ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖តាមចម្លើយសារភាពរបស់ឈ្មោះស៊ី សៅស៊ុន មេការគ្រប់គ្រងអនឡាញ និយាយថា ខ្លួនបានស្គាល់អ្នកធ្វើការដូចគ្នា ឲ្យជួយរកជនជាតិថៃ ០៦នាក់ មកធ្វើការ ពេលនោះសម្ភាសន៍ជាប់០២នាក់អាចធ្វើការបាន ។

ដោយគិតថាអ្នកទាំង០២នាក់នោះជាជនជាតិថៃក៏បានឲ្យគាត់ទៅរៀនឲ្យចេះធ្វើការនៅក្នុងបុរីស៊ានហូរ ពេលទៅដល់កន្លងរៀនគេប្រាប់ថាមិនមែនជាជនជាតិថៃ គឺជាជនជាតិខ្មែរក៏បញ្ជូនគាត់មកវិញ ដោយយល់ថាខ្លួនចាញ់បោកអ្នកដែលខ្លួនស្គាល់ក៏ចាប់ជនរងគ្រោះទាំង០២នាក់ដាក់ខ្នោះដៃរួចថតបង្ហោះឲ្យអ្នកនាំមកនោះឃើញនិងសងលុយខ្លួនវិញក្នុង០១នាក់ចំនួន១,០០០ដុល្លារ និងសោ​ហ៊ុយដឹកជញ្ជូនចំនួន២៥០ដុល្លារ សរុបចំនួន២,៥០០ដុល្លារ ។ ចំណែកឈ្មោះកៅ សុង វិញ បានសារភាពថា៖ខ្លួនគេធ្វើការងារជាអ្នកគ្រប់គ្រងផ្នែកមើលការខូចខាតដូចជាទឹក ភ្លើងនិងសម្ភារៈផ្សេងៗក្នុងអគារ។ ចំពោះការដាក់ខ្នោះជនជាតិខ្មែរ០២នាក់នោះ ខ្លួនមិនបានពាក់ព័ន្ធឡើយ គឺឈ្មោះ ស៊ី សៅស៊ុន ជាអ្នកធ្វើទាំងអស់៕ដោយ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print