ភ្នំពេញៈ នៅរសៀលថ្ងៃពុធ ១៤កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ។
ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចម្ការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចម្ការមន ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចម្ការមន បានចុះត្រួតពិនិត្យទីតាំងហាងកាហ្វេមួយកន្លែងយីហោ Frieng Cafe ដែលស្ថិតនៅផ្ទះលេខ១A ផ្លូវលេខ២៧១ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកប្រធានការិយាល័យសេដ្ឋកិច្ចខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, នគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារដើមថ្កូវ និងអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ។
ក្រោយពីក្រុមការងារចុះត្រួតពិនិត្យរួចមកឃើញថា៖ មានទូរទស្សន៍ និងកុំព្យូរទ័រដែលបានភ្ជាប់ប្រព័ន្ធអ៊ិនធើណេត ដើម្បីលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។
ដូចនេះក្រុមការងារបានសម្រេចដកហូតទូរទស្សន៍ចំនួន ០១គ្រឿង និងកុំព្យូទ័រ ចំនួន ០១ឈុត(ម៉ាស៊ីនDestop ០១គ្រឿង, ម៉ាស៊ីន CPU ០១គ្រឿង) ទៅរក្សាទុកនៅសាលាខណ្ឌចម្ការមន និងម្ចាស់ហាងចំនួន ០១នាក់ ឈ្មោះ អៀម ផល្លា ភេទ ប្រុស គឺប្រគល់ទៅឱ្យអធិការនគរបាលខណ្ឌ ដើម្បីអនុវត្តនីតិវិធីបន្ត៕ ដោយ ជីណា