​ក្រសួងការពារជាតិ​ឆ្លង​របាយការណ៍​បូក​សរុប​ការងារ​ ត្រីមាស​ទី​១​និង​ដាក់​ចេញ​ទិស​ដៅ​ ត្រីមាស​ទី​២

ចែករំលែក៖

​ភ្នំពេញ៖​ ក្រសួងការពារជាតិ​បាន​ ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូក​សរុប​ ការងារ​ត្រីមាស​ទី​១​និង​ទិស​ដៅ​អនុវត្ដ​ ត្រីមាស​ទី​២​ឆ្នាំ​២០១៦​ ។​ កិច្ចប្រជុំ​នេះ​ បាន​ប្រព្រឹត្ដ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​លោក​ នាយ​ឧត្ដមសេនីយ៍​ ចាយ​ សាំង​យុន​ រដ្ឋ​ លេខាធិការ​ក្រសួងការពារជាតិ​និង​មានការ​អញ្ជើញ​ចូលរួម​នាយទាហាន​មក​ពី​ ក្រសួងការពារជាតិ​ អគ្គបញ្ជាការ​ ខ​.​ភ​.​ម​ និង​ស្ថាប័ន​ចំណុះ​ជា​ច្រើន​រូប​ទៀត​ ។​

​ក្នុង​របាយការណ៍​បូក​សរុប​បានឱ្យ​ដឹង​ថា​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៦​កន្លង​ទៅ​ នេះ​ ខ​.​ភ​.​ម​ បាន​យកចិត្ដទុកដាក់​ប្រមូល​ ផ្ដុំ​រៀបចំ​ផែនការ​សកម្មភាព​ការងារ​ តាម​ស្ថាប័ន​កងឯកភាព​ និង​បន្ដ​អនុវត្ដ​ ភារកិច្ច​របស់​ខ្លួន​ក្នុង​វិស័យ​ការពារ​ជាតិ​តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ដ្រ​ចតុ​ កោណ​ដំណាក់កាល​ទី​៣​ បទបញ្ជា​អនុ​ សាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ ផែនការ​កែទម្រង់​ខ​.​ភ​.​ម​ ដោយ​សម្រេច​ សមិទ្ធផល​ការងារ​ធំៗ​ជា​ច្រើន​ ក្នុង​នោះ​ បន្ដ​ពង្រឹង​ខឿន​ការពារ​ជាតិ​នៅ​តំបន់​ ព្រំដែន​ តាមដាន​ក្ដាប់​នូវ​រាល់​សភាព​ ការណ៍​ប្រែប្រួល​ និង​ល្បាត​ការពារ​ភូមិ​ សាស្ដ្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ជាប់​ជា​ ប្រចាំ​ ។​ ម្ចាស់​ការ​និង​សហការ​ជាមួយ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ ចូលរួម​ពង្រឹង​ច្បាប់​កសាង​ភូមិ​-​ឃុំ​មាន​ សុវត្ថិភាព​ បង្ការ​និង​បង្ក្រាប​រាល់​បទ​ ល្មើស​គ្រប់​ប្រភេទ​ភាព​អនាធិបតេយ្យ​ នានា​ ។​ ពិសេស​បទល្មើស​គ្រឿងញៀន​ ប្លន់​ប្រដាប់​អាវុធ​ ការ​កាប់​បំផ្លាញ​ព្រៃ​ ឈើ​ធនធានធម្មជាតិ​ និង​សកម្មភាព​ គេចពន្ធ​ដើម្បី​កៀរគ​បង្កើន​ចំណូល​ថវិកាជាតិ​ និង​ការពារ​សន្ដិសុខ​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ការពារ​គណៈ​ ប្រតិភូ​ជាតិ​និង​អន្ដរជាតិ​នានា​ពិធីបុណ្យ​ជាតិ​និង​ពិធីបុណ្យ​ផ្សេងៗ​បាន​ល្អ​ប្រសើរ​ ព្រមទាំង​បាន​សហការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ​ ។​

ក្រៅពី​អនុវត្ដ​ភារកិច្ច​ចម្បង​ខាងលើ​ខ​.​ភ​.​ម​ យកចិត្ដទុកដាក់​បន្ដ​អនុវត្ដ​នូវ​ រាល់​ភារកិច្ច​ដូច​ជា​ការងារ​ហ្វឹកហ្វឺន​និង​អប់រំ​ចិត្ដសាស្ដ្រ​ ការងារ​កសាង​ច្បាប់​និង​ លិខិត​បទដ្ឋាន​ផ្សេងៗ​ ការងារ​ធានា​ ភស្ដុ​ភារ​-​ហិរញ្ញវត្ថុ​ការងារ​ ធានា​គ្រឿង​ បំពាក់​សម្ភារ​បច្ចេកទេស​ ការងារ​សហ​ ប្រតិបត្ដិការ​និង​ការ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្ដិភាព​របស់​អង្គការ​សហ​ ប្រជាជាតិ​ ព្រមទាំង​ការងារ​ផ្សេងៗ​ទៀត​ ដោយ​ទទួលលទ្ធផល​ល្អ​ពិសេស​ប្រមូលផ្ដុំ​កសាង​ផែនការ​សកម្មភាព​ការងារ​ និង​ ត្រៀម​លក្ខណសម្បត្ដិ​ឈាន​ទៅ​អនុវត្ដ​ ភារកិច្ច​ចំពោះ​មុខ​សម្រេច​លទ្ធផល​ល្អ​ តាម​ផែនការ​ ។​

​ទន្ទឹម​នេះ​ការ​ទទួល​បាន​នូវ​ការ​ដំឡើង​ ប្រាក់បៀវត្ស​មូលដ្ឋាន​បាន​រួមចំណែក​ លើកកម្ពស់​ជីវភាព​រស់នៅ​និង​ធ្វើ​ឱ្យ​យោធិន​គ្រប់​រូប​មានការ​សប្បាយ​រីករាយ​។​ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​យ៉ាង​យកចិត្ដ​ ទុកដាក់​និង​បាន​ដាក់​ចេញ​នូវ​ផែនការ​ សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ ត្រីមាស​ទី​១​ ឆ្នាំ​២០១៦​នេះ​ អនុវត្ដ​តាម​ កម្មវិធី​នយោបាយ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​ ផែនការ​កែទម្រង់​ខ​.​ភ​.​ម​ រយៈពេល​៥​ឆ្នាំ​ (២០១៥-២០១៩)​ ។​ ជាមួយ​គ្នា​នេះ​ ខ​.​ភ​.​ម​ត្រៀម​លក្ខណសម្បត្ដិ​និង​បន្ដ​យកចិត្ដទុកដាក់​អនុវត្ដ​នូវ​រាល់​ភារកិច្ច​ដូច​ ជា​ការងារ​កែទម្រង់​ ខ​.​ភ​.​ម​ (​ការ​ហ្វឹក​ ហ្វឺ​ន​អប់រំ​ចិត្ដសាស្ដ្រ​)​ ការងារ​កសាង​ ច្បាប់​និង​លិខិត​បទដ្ឋាន​ផ្សេងៗ​ ៕​

IMG_0056

IMG_0055

ដោយ៖ សុខដុម​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print