ភ្នំពេញ៖ ក្រសួងការពារជាតិបាន ប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុប ការងារត្រីមាសទី១និងទិសដៅអនុវត្ដ ត្រីមាសទី២ឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក នាយឧត្ដមសេនីយ៍ ចាយ សាំងយុន រដ្ឋ លេខាធិការក្រសួងការពារជាតិនិងមានការអញ្ជើញចូលរួមនាយទាហានមកពី ក្រសួងការពារជាតិ អគ្គបញ្ជាការ ខ.ភ.ម និងស្ថាប័នចំណុះជាច្រើនរូបទៀត ។
ក្នុងរបាយការណ៍បូកសរុបបានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៦កន្លងទៅ នេះ ខ.ភ.ម បានយកចិត្ដទុកដាក់ប្រមូល ផ្ដុំរៀបចំផែនការសកម្មភាពការងារ តាមស្ថាប័នកងឯកភាព និងបន្ដអនុវត្ដ ភារកិច្ចរបស់ខ្លួនក្នុងវិស័យការពារជាតិតាមកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី៣ បទបញ្ជាអនុ សាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និង ផែនការកែទម្រង់ខ.ភ.ម ដោយសម្រេច សមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះ បន្ដពង្រឹងខឿនការពារជាតិនៅតំបន់ ព្រំដែន តាមដានក្ដាប់នូវរាល់សភាព ការណ៍ប្រែប្រួល និងល្បាតការពារភូមិ សាស្ដ្រទទួលខុសត្រូវរបស់ខ្លួនជាប់ជា ប្រចាំ ។ ម្ចាស់ការនិងសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមពង្រឹងច្បាប់កសាងភូមិ-ឃុំមាន សុវត្ថិភាព បង្ការនិងបង្ក្រាបរាល់បទ ល្មើសគ្រប់ប្រភេទភាពអនាធិបតេយ្យ នានា ។ ពិសេសបទល្មើសគ្រឿងញៀន ប្លន់ប្រដាប់អាវុធ ការកាប់បំផ្លាញព្រៃ ឈើធនធានធម្មជាតិ និងសកម្មភាព គេចពន្ធដើម្បីកៀរគបង្កើនចំណូលថវិកាជាតិ និងការពារសន្ដិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈការពារគណៈ ប្រតិភូជាតិនិងអន្ដរជាតិនានាពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗបានល្អប្រសើរ ព្រមទាំងបានសហការចូលរួមយ៉ាងសកម្មនៅក្នុងការត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ។
ក្រៅពីអនុវត្ដភារកិច្ចចម្បងខាងលើខ.ភ.ម យកចិត្ដទុកដាក់បន្ដអនុវត្ដនូវ រាល់ភារកិច្ចដូចជាការងារហ្វឹកហ្វឺននិងអប់រំចិត្ដសាស្ដ្រ ការងារកសាងច្បាប់និង លិខិតបទដ្ឋានផ្សេងៗ ការងារធានា ភស្ដុភារ-ហិរញ្ញវត្ថុការងារ ធានាគ្រឿង បំពាក់សម្ភារបច្ចេកទេស ការងារសហ ប្រតិបត្ដិការនិងការចូលរួមក្នុងបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហ ប្រជាជាតិ ព្រមទាំងការងារផ្សេងៗទៀត ដោយទទួលលទ្ធផលល្អពិសេសប្រមូលផ្ដុំកសាងផែនការសកម្មភាពការងារ និង ត្រៀមលក្ខណសម្បត្ដិឈានទៅអនុវត្ដ ភារកិច្ចចំពោះមុខសម្រេចលទ្ធផលល្អ តាមផែនការ ។
ទន្ទឹមនេះការទទួលបាននូវការដំឡើង ប្រាក់បៀវត្សមូលដ្ឋានបានរួមចំណែក លើកកម្ពស់ជីវភាពរស់នៅនិងធ្វើឱ្យយោធិនគ្រប់រូបមានការសប្បាយរីករាយ។ កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងយកចិត្ដ ទុកដាក់និងបានដាក់ចេញនូវផែនការ សកម្មភាពសំខាន់ៗមួយចំនួនសម្រាប់ ត្រីមាសទី១ ឆ្នាំ២០១៦នេះ អនុវត្ដតាម កម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់ខ.ភ.ម រយៈពេល៥ឆ្នាំ (២០១៥-២០១៩) ។ ជាមួយគ្នានេះ ខ.ភ.មត្រៀមលក្ខណសម្បត្ដិនិងបន្ដយកចិត្ដទុកដាក់អនុវត្ដនូវរាល់ភារកិច្ចដូច ជាការងារកែទម្រង់ ខ.ភ.ម (ការហ្វឹក ហ្វឺនអប់រំចិត្ដសាស្ដ្រ) ការងារកសាង ច្បាប់និងលិខិតបទដ្ឋានផ្សេងៗ ៕
ដោយ៖ សុខដុម