អគារក្រសួងការពារជាតិរុស្ស៊ីដែល បានសាងសង់តាំងពីសតវត្សទី១៨ពេល នេះកំពុងតែជួសជុលក៏ត្រូវឆាបឆេះដោយ សារតែទុស្សេខ្សែភ្លើងបណ្ដាលឱ្យមនុស្ស២នាក់រងរបួស និងស្រុតដំបូលអគារ ។
កាលពីថ្ងៃទី៣ ខែមេសា នៅអគារ ក្រសួងការពារជាតិរុស្ស៊ីមានគ្រោះអគ្គិភ័យកើតឡើងបណ្ដាលមានផ្សែងហុយខ្មួល ខ្មាញ់គ្របដណ្ដប់មួយផ្នែកធំនៃទីក្រុងមូស្គូបណ្ដាលឱ្យមានមនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងខ្លាចជាការវាយប្រហារ ភេរវកម្ម ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា មូលហេតុជាដំបូងគឺដោយសារតែទុស្សេ ខ្សែភ្លើងចាស់ៗនៅក្នុងអគារដែលកំពុង តែជួសជុលផ្លាស់ថ្មី។ នៅក្នុងហេតុការណ៍ នោះបណ្ដាលឱ្យមនុស្សពីរនាក់រងរបួស និងជាង៥០នាក់ត្រូវជម្លៀសខ្លួនទាន់ ពេលវេលា ។ក្រុមពន្លត់អគ្គិភ័យប្រមាណ២៥២នាក់ និងរថយន្ដ៧២គ្រឿងបានទៅចូលរួមសកម្ម ភាពពន្លត់អគ្គិភ័យនោះ ។
ហេតុការណ៍ខាងលើកើតឡើងចំពេល ដែលក្រុមភេរវកម្មកំពុងតែបង្កើនការ វាយប្រហារនៅជុំវិញពិភពលោក។ ពេល ដំបូងពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងដោយស្មានថានោះជាការវាយប្រហារដូចនៅក្នុងប្រទេសបែលហ្ស៊ិកនិងបារាំងនាពេលកន្លងមក។ រុស្ស៊ីក៏ស្ថិតនៅក្នុងចំណោម ប្រទេសគោលដៅនៃការវាយប្រហាររបស់ ក្រុមភេរវកម្ម ី្ស ដែរ ដោយសារតែរុស្ស៊ី ក៏បានចូលរួមវាយប្រហារធ្វើឱ្យក្រុមី្ស ត្រូវបាត់បង់ទឹកដីជាច្រើន ៕
ដោយ៖ ម៉ែវ សាធី