រថភ្លើងបុករថយន្តក្រុងដឹកអ្នកទេសចរណ៍ស្លាប់​៣នាក់នៅថៃ និងបើកធ្លាក់ផ្លូវនៅអាមេរិក

ចែករំលែក៖

រថភ្លើងមួយខ្សែបានបុកទៅនឹងរថយន្តក្រុងមានកម្ពស់ពីរជាន់ដឹកអ្នកទេសចរណ៍នៅភាគកណ្តាលប្រទេសថៃបណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់និងរបួសជាង​៣០នាក់។

ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី​៣ខែមេសា នៅត្រង់ចំណុចផ្លូវដែកគ្មានរបាំងការពារពេលរថភ្លើងមកដល់ជិតទីក្រុងបាំងកក។​ ឃ្លីបវីដីអូពីកាមរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា រថយន្តក្រុងត្រូវរថភ្លើងបុកហើយ អូសតាមបណ្តោយផ្លូវមុនពេលឈប់។

សារព័ត៌មានបាងកកប៉ុស្តិបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុងស្លាប់នៅនឹងកន្លែង ចំណែកអ្នកដំណើរពីរនាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យដោយរបួសធ្ងន់។ នៅពេលនេះគេមិនទាន់ប្រកាសថាអ្នកទេសចរណ៍ពីរនាក់ស្លាប់នោះជាជនជាតិអ្វីនៅឡើយ។
រថយន្តក្រុងខាងលើបានដឹកអ្នកទេសចរណ៍ទៅកាន់កោះ សាមែត ខេត្តរ៉ាយ៉ុង ភាគ អាគ្នេយ៍នៃទីក្រុងបាំងកក។

ហេតុការគ្រោះថ្នាក់បែបនេះតែងតែកើតឡើងជាញឹកញាប់ដោយសារតែ ផ្លូវដែកនិងផ្លូវរថភ្លើងត្រង់ចំណុចប្រសព្វគ្នាគ្មានរបាំងការពារ។

ប្រភពព័ត៌មាន ដែលបានចេញផ្សាយដោយ គេហទំព័រBBC បានឲ្យដឹងកាលពីថ្ងៃទី៣ខែមេសា រថភ្លើងមួយដែលបាន បើកធ្លាក់ផ្លូវនៅ ភាគខាងត្បូងនៃទីក្រុងPhiladelphiaប្រទេសអាមេរិក បានបណ្តាលឲ្យមនុស្ស ស្លាប់២នាក់និង របួសជាង៣០នាក់។

រថភ្លើងដែលកំពុងធ្វើដំណើរ ពីទីក្រុងញូវយ៉កទៅកាន់ ទីក្រុងSavannah នៅក្នុងរដ្ឋGeorgia បានបើកទៅបុកជាមួយ នឹងគ្រឿងម៉ាស៊ីនជីកដី ហើយវាបានធ្លាក់ចេញ ពីផ្លូវនៅត្រង់តំបន់Chesterជាមួយនឹងអ្នកដំណើរ ប្រមាណ៣៤១នាក់ នៅលើរថភ្លើង។ រាល់ជើងធ្វើដំណើរ ទាំងអស់ពីទីក្រុងញូវយ៉ក ទៅកាន់Philadelphiaត្រូវបានបិទជា បណ្តោះអាសន្ន ទាំងអស់។

គួរបញ្ជាក់ថាជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិត ទាំង២នាក់សុទ្ធតែជាកម្មករ ដែលធ្វើការនៅក្នុងការដ្ឋាន ដែលរថយភ្លើងបើក ទៅបុកហើយមិនគេចចេញ បានមុនពេលរថភ្លើងមកដល់៕

20160404015145

...

ដោយ៖​ មែវ​ សុធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print