ភ្នំពេញ៖ អគាររដ្ឋបាលសាលារាជធានីភ្នំពេញថ្មីដែលមានកំពស់រហូតដល់កំពស់១២ជាន់កន្លះរួមនឹងចំណតរថយន្តក្រោមដី ដែលអាចចតរថយន្តបានជាង២០០គ្រឿងនឹងបើកសម្ពោធដាក់អោយប្រើប្រាស់នៅព្រឹកថ្ងៃទី០៥មីនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។
មុននិងពិធីបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលារាជធានីភ្នំពេញថ្មីនេះ នៅល្ងា ចថ្ងៃទី០៤ មីនា នេះ ដោយមានការចូលរួមពី លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រីបានអញ្ជើញជាអធិបតីក្នុងពីធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីអ្នកថែរក្សាភូមិករ និងបារមីវត្ថុសក្ត័ សិទ្ធិទាំងឡាយសុំឲ្យជួយបីបាច់ថែរក្សាមន្ត្រីរាជធាការ ប្រជាពលរដ្ឋ អាជ្ញាធរ កងកំលាំង សមត្ថកិច្ចគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញសូមឲ្យជួបតែសេចក្តីសុខ និងមានជោគជ័យក្នុងភារ កិច្ចក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ ជាពិសេសក្នុងឧិកាសឡើងអាគាររដ្ឋបាលថ្មី ដែលទើបសាងសង់រួចនេះ។
អគាររដ្ឋបាលសាលារាជធានីភ្នំពេញដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះជាសំណង់អគារជាប្រវត្តិសាស្ត្រមួយរបស់សាលារាជ ធានីភ្នំពេញក្នុងអណត្តិទី៥នៃរដ្ឋសភាបានសាងសង់ឡើងមានកំពស់១២ជាន់កន្លះដោយចំណាយពេលសាងសង់ជាងមួយឆ្នាំទើបរួចរាល់ជាស្ថាពរ ពោលគឺសំណង់ថ្មីនេះបានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី១ មីនាឆ្នាំ២០១៤ និងបានបញ្ចប់ជាស្ថាពរកាលពីខែ មករាឆ្នាំ២០១៦ ជាគំនិយច្នៃប្រឌិតរបស់ស្ថាបត្យករនិងវិស្វករខ្មែរ ដោយប្រើប្រាស់កញ្ចប់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
អគារថ្មីនេះក៏បានបំពាក់សំភារះការិយាល័យគ្រប់គ្រាន់,ហេដ្ឋារចនាសម្ពន្ធ័ក្រៅអគារពិសេសចំណតរថយន្តក្រោមដីដែលអាចឲ្យរថយន្តចូលចតបានចំនួន២៣៩គ្រឿងកាត់បន្ថយការកកស្ទះចរាចរនិងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។
នេះក៏ជាសំណង់អាគាររដ្ឋបាលឯកភាពមួយរបស់សាលារាជធានីភ្នំពេញដែលបានបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមមន្ត្រីបំពេញការការបំរើសេវាជូនប្រជា ពលរដ្ឋបានឆាប់រហស័និងទាន់ពេលវេលា មានលក្ខណៈធំទូលាយនិងប្រមូលផ្តុំគ្រប់ទី ចាត់ការ,គ្រប់ការិយាល័យជំនាញគឺនៅក្នុងអាគារតែមួយ។សមិទ្ធិផលដ៏ស្រស់ប្រណិតមួយ នេះក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាល ,ក្រុមប្រឹក្សារាជធានី ភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកំលាំងមានសមត្ថកិច្ចក្នុងការរួមចំណែកធ្វើឲ្យប្រ សើរក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ និងបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង ទាក់ ទាញភ្ញៀវទេសចរកាន់តែច្រើន។
ជាមួយគ្នានេះពិធីសម្ពោធអាគាររដ្ឋបាលថ្មីនេះ ក៏ជាការ ជំរះមន្ទិលសង្ស័យរបស់មនុស្ស ១ចំនួនដែលនិយាយថា៖ សាលារាជធានីភ្នំពេញត្រូវគេលក់ បាត់ហើយ។ ឈ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ លោកប៉ា សុជាតិវង្ស និងលោកម៉ប់ សារិន ក្នុងនាមមន្ត្រីរាជការ អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញទាំងមូលសូមលំអានកាយប្រសិទ្ធិពរជ័យមហាប្រសើរជូនសម្តេចអគ្គ មហាសេនាបតីជោហ៊ុនសែន គំរប់ជន្មាយុ៦៥ឈានចូល៦៦ឆ្នាំ និងសូមបួងសួងដល់ ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមជួយបីបាច់ថែរក្សាសម្តេចតេជោនិងសម្តេចគិតិព្រឹទ្ធ បណ្ឌិត,បុត្រាបុត្រី ចៅប្រុស ចៅស្រីសូមជួបតែជ័យជំនៈគ្រប់ភារកិច្ចបំរើជាតិ មាតុភូមិ ៕