ខេត្តមណ្ឌលគីរី៖ បុរសល្មោភកាមម្នាក់បានចាប់រំលោភក្មេងស្រីអាយុទើបតែ១២ឆ្នាំ ហើយទំនងជាជនល្មោភកាមរូបនេះភ័យមិនអាចរត់គេចខ្លួនពីសំណាញ់ច្បាប់ក៏បានចង.កបញ្ចប់ជីវិតតាមក្រោយ។
ករណីនេះបានកើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចខ្ទមចាំស្រែស្ថិតនៅភូមិ-ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុគេបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលត្រូវជនសង្ស័យរំលោភរួចអារ.កសម្លាប់ឈ្មោះ ទៀង វ៉ាង អាយុ១២ឆ្នាំជាជនជាតិវៀតណាម រីឯជនសង្ស័យឈ្មោះ ត្រិ ខ្វាត់ អាយុ២៩ឆ្នាំ ជាជនជាតិភាគតិចព្នង រស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពបានបន្តថា មុនពេលកើតហេតុគេបានឃើញក្មេងស្រីរងគ្រោះចេញពីផ្ទះដើរទៅចំណុចវាលស្រែក្បែរកន្លែងកើតហេតុ។ លុះពេលបាត់ក្មេងស្រីរងគ្រោះមិនឃើញត្រឡប់មកផ្ទះឪពុករបស់នាងបានដើររកស្រាប់តែប្រទះឃើញកូនស្រីស្លាប់នៅក្បែរខ្ទមក្នុងវៀលស្រែតែម្ដង។ ពេលដែលបានឃើញសពកូនហើយនោះឪពុកក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចឲ្យចុះមកពិនិត្យឃើញថា ក្មេងស្រីរងគ្រោះត្រូវគេចាប់រំលោភរួចទើបអារ.កសម្លាប់ជាក្រោយ។
ប្រភពបានបន្តថា នៅពេលដែលមានករណីនេះកើតឡើងសមត្ថកិច្ចក៏បានស្រាវជ្រាវនិងផ្អែកតាមការបំភ្លឺពីសាក្សីដែលបានឃើញក្មេងស្រីរងគ្រោះនិងជនសង្ស័យទើបឈានទៅរកជនសង្ស័យហើយស្រាប់តែប្រទះឃើញជនសង្ស័យចង.កនៅក្នុងខ្ទមស្លាប់ថ្មីៗនោះផងដែរ។
សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនសង្ស័យទំនងជាភ័យមិនអាចគេចខ្លួនពីសំណាញ់ច្បាប់បានក៏សម្រេចចិត្តចង.កសម្លាប់ខ្លួនក្រោយពីចាប់រំលោភអារ.កសម្លាប់ក្មេងស្រីរងគ្រោះ។
ក្រោយពីកើតហេតុសាកសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យក្រោមការហួសចិត្តពីអ្នកស្រុកភូមិនិងដាក់បណ្ដាសសាចំពោះជនសង្ស័យបើទោះជាស្លាប់ហើយក្ដី៕
ដោយ៖ សហការី