សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយកីឡាករកីឡាការិនីកម្ពុជាមកពីគ្រប់ផ្នែកនៅមជ្ឈមណ្ឌលកោះពេជ្រ

ចែករំលែក៖

ភ្នំពេញ៖ តបតាមការសន្យាចំពោះការជួបជុំកីឡាករកីឡាការនីកម្ពុជាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយកីឡាករកីឡាការិនីកម្ពុជាមកពីគ្រប់ផ្នែកសរុប ចំនួន៣,៤០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។ ពិធីជប់លៀងនេះ សម្តេចតេជោ ជាអ្នកធានារាប់រងរាល់ការចំណាយផ្សេងៗ ក្រៅពីការសំណេះសំណាល និងពិសារអាហារ ក៏នឹងមានការប្រគំតន្រ្តីកំដរ រាំលេងកម្សាន្តផងដែរ។

ការជួបជុំនេះ ជាការលើកទឹកចិត្តសម្រាប់កីឡាករ កីឡាការិនីកម្ពុជា ដែលបានខិតខំប្រឹងប្រែងដណ្តើមនូវស្នាដៃផ្សេងៗកន្លងមកទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ ជាពិសេស ដើម្បីអបអរសាទរមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ម្យ៉ាងវិញទៀតគឺជាការដាស់ស្មារតីដល់កីឡាករ កីឡាការិនីទាំងអស់ឲ្យត្រៀមខ្លួន ដើម្បីទទួលយកការប្រកួតស៊ីហ្គេម ២០២៣ ខាងមុខ។

កម្មវិធីនេះនឹងចាប់ផ្តើមនៅ ៥ៈ០០លា្ងច នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

12920483_990121717702992_623776922512550789_n

12928274_990121724369658_4692231653490341011_n

12928160_990121751036322_7558673347190047651_n

12417894_990121761036321_2656883234174922841_n

12923212_990121801036317_2959255879375816642_n

12670340_990121804369650_7588664570307053893_n

12936765_990121857702978_4813764148056986967_n

12928206_990122034369627_4754976749538281204_n

1794643_990122017702962_6433211980124517772_n

12931112_990122107702953_1311079295918255662_n

12936548_990122111036286_8366163738282384491_n

12938083_990122177702946_8238895569047638940_n

12963485_990121851036312_7651665011529416215_n

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print