អភិបាល​ខេត្ត​កែប​ ភាពរីកចំរើនគ្រប់វិស័យលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្ត​កែប​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កែប​ បានឱ្យដឹងថា​ នៅក្នុង​ឱកាស​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ អញ្ជើញជួប​ជាមួយ​លោក​ ប៉ា​ទ្រី​ក ម័​រ​ហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​​ ដើម្បី​ពិភាក្សា​ការងារ និងសំដែងការគួសម បាន​ជម្រាបជូនគណៈប្រតិភូ ដោយ​សង្ខេប ទាក់ទង​ទៅនឹង​សក្តានុពល និង ស្ថានភាព​ទូទៅ នៃ​ខេត្តកែប ក៏ដូចជាភាពរីកចំរើនគ្រប់វិស័យពិសេសលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការធានាសិទ្ធសេរីភាព និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងខេត្តកែប។ បន្ថែមពីនេះ​ លោកអភិបាលខេត្ត​ បានអំណរគុណចំពោះស្ថានទូត និងរដ្ឋការសហរដ្ឋអាមេរិច ដែលតែងផ្តល់ជំនួយ លើវិស័យអប់រំ កសិកម្ម ជំនួយក្នុងវិស័យដោះមីន ពិសេសជំនួយក្នុងយុទ្ធធាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។​

សូមជម្រាបថា​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក​ ប៉ា​ទ្រី​ក ម័​រ​ហ្វី (W. PATRICK MURPHY) នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ម្សិលមិញ​នេះ បាន​អញ្ជើញធ្វើទស្សនកិច្ចមកកាន់ខេត្តកែប និងចូលជួប​សំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប។

ជាមួយនឹង​ការលើកឡើង នូវ​ប្រសាសន៍​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ រាល់​សមិទ្ធផល​រីកចម្រើន​ របស់ខេត្តកែប​ លោក ប៉ា​ទ្រី​ក ម័​រ​ហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា លោក មកទស្សនកិច្ចខេត្តកែប​ និងជួបពិភាក្សា​ជាមួយលោកអភិបាលខេត្ត​ នាពេលនេះ ដើម្បីស្វែងយល់​អំពី​ការងារ​គ្រប់គ្រង និង​ការទប់ស្កាត់​ការឆ្លង​រីក​រាល នៃ​ជំងឺ​​កូ​វីដ-១៩ ក៏ដូចជា ស្វែងយល់​អំពី​សក្តានុពល និង​ការងារ​អភិវឌ្ឍន៍ នៅក្នុង​ខេត្តកែប ។ លោកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក បន្តថា​បន្ទាប់ពី​ការជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ អភិបាលខេត្តកែប ដោយ​ផ្ទាល់ រួម​ជាមួយនឹង​ការស្វែងយល់ អំពី​ស្ថានភាព​ជាក់ស្ដែង​ លោកបាន​យល់ដឹង​កាន់តែច្បាស់ អំពី​ប្រវត្តិសាស្ត្រ និង​ប្រពៃណី ក៏ដូចជា បញ្ហា​ប្រឈម​នានា នៅក្នុង​ខេត្តផងដែរ និជម្រុញកិច្ចសហប្រតិបត្តិការ រវាង​ស្ថានទូត​អាមេរិក និង​ខេត្តកែប​ អោយកាន់តែ​ប្រសើរឡើង​ថែមទៀត ។​

លោកឯកអគ្គរដ្ឋទូត បាន​បញ្ជាក់បន្ថែមថា​ សហរដ្ឋអាមេរិក បានផ្តល់​ថវិកា​មួយផ្នែក ដល់​យន្តការ​កូ​វ៉ា​ក់ ។ ជាក់ស្ដែងនាពេល​ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំងបង្ការជំងឺកូ​វីដ-១៩ ដោយផ្ទាល់ ទៅកាន់​ពិភពលោក ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា គឺជា​គោលដៅ​មួយ​ផងដែរ ក្រៅពីនោះ ក៏មាន​យន្តការ ជំនួយ​ទាក់ទង​ជាមួយ​វិស័យសុខាភិបាល វិស័យអប់រំ និងកសិកម្មជាដើម៕

...

ដោយ​៖​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print