Pique ជួយឲ្យ Barcelona ទទួលបាន៣ពិន្ទុលើកដំបូងក្នុង Champions League វគ្គជម្រុះតាមពូល

ចែករំលែក៖

ខ្សែការពារវ័យជ្រេ Gerard Pique បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ក្រុម Barcelona នៅ Champions League រដូវកាលនេះ ខណៈដែលក្រុមរបស់លោក Ronald Koeman បានផ្តួលក្រុម Dynamo Kyiv ក្នុងលទ្ធផល១ទល់០ដើម្បីបញ្ចប់ការចាញ់របស់ពួកគេក្នុងពូល E។

Pique បានទាត់បាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់របស់កីឡាករ Jordi Alba ខណៈដែលក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់បញ្ចូលទីនៅអឺរ៉ុបជាលើកដំបូងក្នុងរដូវកាលនេះ ហើយបាសេឡូណាមានក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅវគ្គបន្ត។  Barcelona ឈរនៅលេខ៣មាន១ពិន្ទុតាមពីក្រោយក្រុមលេខ២ Benfica ដែលបានចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល៤ទល់០។

ក្រុម Barcelona បានឈានចូលដល់ការប្រកួតនេះបន្ទាប់ពីការបរាជ័យ ៣-០ ដោយក្រុម Bayern Munich និងចាញ់ Benfica ៣ទល់០ ។ ពួកគេមិនបានបរាជ័យក្នុងការស្វែងរកគ្រាប់បាល់ក្នុងការប្រកួតអឺរ៉ុប៣លើកជាប់ៗគ្នាចាប់តាំងពីខែមីនា ឆ្នាំ១៩៨៨ នៅក្នុងពានរង្វាន់យូហ្វាខាប់ ហើយ Piqueបានជួយក្រុមនេះឲ្យមានជ័យជម្នះឡើងវិញនៅរដូវកាលនេះ ។

ក្រុម Barcelona នឹងត្រូវប្រកួត El Clasico នៅថ្ងៃអាទិត្យទល់នឹងក្រុម Real Madrid នៅឯកីឡដ្ឋាន Nou Camp ក្រោយទទួលបានជ័យជម្នះជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះបន្ទាប់ពីបានយកឈ្នះក្រុម Valencia ៣-១ កាលពីចុងសប្តាហ៍ ៕

  

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print