កំណាត់ផ្លូវជាតិតាមបណ្តាខេត្ត ត្រូវបានបន្តការខិតខំយកចិត្តទុកដាក់ថែទាំ ជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកជញ្ចូនឆ្លងកាត់ កាន់តែមានភាពងាយស្រួល

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពីផេកហ្វេសប៊ុករបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ខេត្តកោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ត្បូងឃ្មុំ រតនគីរី កែប និងខេត្តស្ទឹងត្រែង គិត​ចាប់​ពី​នៅថ្ងៃទី១៦​ រហូត​ដល់ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០២១​ បានខិតខំយកចិត្តទុកដាក់ថែទាំលើ កំណាត់ផ្លូវជាតិលេខ៤១, លេខ៥ ,លេខ៦ ,លេខ៧ ,លេខ៣៣ ,លេខ២ លេខ៤៤ ,លេខ៥៦ ,លេខ៥៩ ,លេខ៦៨ ,លេខ៣៣A ,លេខ៦៤ លេខ៥៩ ,លេខ៥៧ ,លេខ៦៧ ,លេខ៧២ ,លេខ៧៣ ,លេខ៧៨ ,លេខ៤៨ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាត។

ជាក់ស្ដែង​ នៅលើកំណាត់ផ្លូវខ្លះ​ បានក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានក្រុមការងារមន្ទីរចុះថែទាំ ជួសជុល ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ។

ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីនេះ​ ក្រសួង​ ក៏បានអំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ដេីម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print