រុស្ស៊ីបាញ់សាកល្បងមីស៊ីល Bulava ដោយជោគជ័យចេញពីសមុទ្រស

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាបានបាញ់មីស៊ីលឆ្លងទ្វីបប្រភេទ Bulava ចេញពីនាវាមុជទឹកដើរដោយថាមពលបរមាណូនៅតំបន់សមុទ្រស ជិតរង្វង់មូលនៃប៉ូលខាងជើងផែនដី។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលបរមាណូ Knyaz Oleg បានបញ្ចប់ដំណាក់កាលសាកល្បងវាយតម្លៃលើបច្ចេកវិទ្យាចុងក្រោយនៃការបាញ់មីស៊ីល។
កាំជ្រួចមីស៊ីលខាងលើបានបាញ់ចេញពីសមុទ្រស ជិតតំបន់ Scandinavia ហើយបានហោះហើរទៅកាន់ទីតាំងក្នុងតំបន់ Kamchatka មានចម្ងាយពីទីក្រុងមូស្គូប្រមាណ ៦០០០គីឡូម៉ែត្រនៅភាគខាងកើត។
ក្រោយការសាកល្បងបាញ់មីស៊ីលបានដោយជោគជ័យហើយ នាវាមុជទឹកដើរដោយថាមពលបរមាណូ Knyaz Oleg នឹងដាក់ឲ្យប្រើប្រាស់ក្នុងជួរកម្លាំងទាហានជើងទឹកនៅចុងឆ្នាំ២០២១នេះតែម្តង។
ព័ត៌មានស្តីពីការបាញ់មីស៊ីល Bulava ដោយជោគជ័យចេញពីសមុទ្រស គឺក្រោយរយៈពេលដែលរុស្ស៊ីទើបតែបានសាកល្បងមីស៊ីលល្បឿនលឿនប្រឆាំងនាវាចម្បាំងប្រភេទ Zircon ។ មីស៊ីល Zircon បានផលិតឡើងដើម្បីកម្ទេចនាវាចម្បាំងរបស់សត្រូវ ក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះផងដែរ៕ ដោយ សាធី

រូបថត៖TASS.

...

រូបថត៖m.anninhthudo.vn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print