ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងស្រុកមង្គលបូរី

ចែករំលែក៖

បន្ទាយមានជ័យ÷ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំង លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត ដឹកនាំ ក្រុមការងារចាក់វ៉ាក់សាំង សហការជាមួយក្រុមការងារស្រុក ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្ត ស្រុកមង្គលបូរី។

ដោយមានការស្នើសុំពីរដ្ឋបាលស្រុក មង្គលបូរី ឃើញថាមានប្រជាពលរដ្ឋមួយចំនួន ជាជនពិការ មានសភាពចាស់ជរា ដែលមិនទាន់បានទទួលវ៉ាក់សាំង និងពិបាកក្នុងការធ្វើដំណើរទៅដល់ទីតាំងចាក់វ៉ាក់សាំង ទើបក្រុមការងារជួយសម្រួលចុះចាក់វ៉ាក់សាំងជូនពួកគាត់ដល់មូលដ្ឋានតែម្ដង។

ការចុះចាក់ដល់មូលដ្ឋាននេះផងដែរ បងប្អូនប្រពលរដ្ឋមួយចំនួន ដែលជាជនពិការ និងមានសភាពចាស់ជរា គឺមានចិត្តត្រេកអរ និងបានថ្លែងអំណរគុណ ដល់ក្រុមការងារ ទាំងអស់ដែលយកចិត្តទុកដាក់ចំពោះពួកគាត់ ជាពិសេសគឺបងប្អូនអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនគ្រប់កាលៈទេសៈទាំងអស់។

នាឱកាសនោះផងដែរ លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង បានពាំនាំការសួរសុខទុក ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ និងបានផ្តាំផ្ញើដល់បងប្អូនដែលបានទទួលវ៉ាក់សាំងហើយ ត្រូវតែបន្តនូវការការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួនតាមអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>>៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print