ភ្នំពេញៈ ក្នុងពិធីដ៏មហាកិត្តិយសនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះខ្ញុំ និងភរិយា ព្រមទាំងចៅៗ បានជួបជុំសំណេះសំណាល និង ពិសារអាហារសាមគ្គី និងថតរូប ជាមួយកីឡាករ កីឡាការិនីកម្ពុជាមកពីគ្រប់ផ្នែកទាំងអស់សរុប ចំនួន៣,៤០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ
រាជធានីភ្នំពេញ ។
ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រដល់កីឡាករកីឡាការនីទូទាំងប្រទេស ជាពិសេសយុវជន សូមចូលរួមគាំទ្រជំរុញវិស័យកីឡាជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើង។
ខ្ញុំ និងភរិយា សូមជូនពរកីឡាករកម្ពុជាទាំងអស់ និងជនរួមជាតិទូទាំងប្រទេសទទួលជោគជ័យ និងសំណាងល្អក្នុងឳកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕
ដោយ សុខ ខេមរា
...