លោក ម៉ៅ ភិរុណ​ ស្វាគមន៍ គណៈប្រតិភូខេត្តប៊ិញយឿង ដែលដឹកនាំដោយ លោក ដាំង មិញហឹង

ចែករំលែក៖

ខេត្តកណ្តាលៈ​ នារសៀលថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៦ នៅសាលាខេត្តកណ្តាល បានរៀបចំពិធីស្វាគមន៍ គណៈប្រតិភូខេត្តប៊ិញយឿង ដែលដឹកនាំដោយ លោក ដាំង មិញហឹង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ីញយឿង អញ្ជើញមកជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាជនខេត្តកណ្តាល ដែលនឹងប្រារព្ធឡើងរយៈពេល ០៣ថ្ងៃ (១៤-១៥-១៦) ខែ មេសា នាពេលខាងមុខនេះ។
សមាសភាពអញ្ជើញចូលរួមរបស់គណៈប្រតិភូខេត្ត ដឹកនាំដោយ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត រួមមាន៖ លោក អភិបាលរងខេត្ត, លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, លោកស្នងការរងខេត្ត, ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល, លោកនាយក-នាយករងរដ្ឋបាលខេត្ត, ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត សរុបចំនួន ៥០នាក់៕
គោលបំណងនៃកិច្ចប្រជុំ ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពង្រឹងទំនាក់ទំនងចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តកណ្តាលនិងខេត្តប៊ិញយឿង ក្នុងពិធីនោះដែរថ្នាក់ដឹកនាំខេត្តទាំងពីប្តេជ្ញារឹតចំណងសាមគ្គីភាពនិងផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក កណ្តាល ប៊ិញយឿង!៕​

image image image image image

តុង​ ឡេង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print