វិវាទនៅឧបទ្វីបកូរ៉េកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបើមិនមាន កិច្ចពិភាក្សាទល់មុខគ្នាទេនោះមិនអាចបញ្ចប់វិវាទបានឡើយ។ ផ្ទុយទៅវិញ ស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹង ខ្លាំងឡើងអាចឈានដល់ការផ្ទុះសង្គ្រាម។
ការដាក់ទណ្ឌកម្មរបស់អាមេរិកនិងសហគមន៍អន្ដរជាតិមិនអាចធ្វើអ្វីកូរ៉េ ខាងជើងបានឡើយដោយសារតែប្រទេសនេះទៅនឹងការដាក់ទណ្ឌកម្មទៅហើយ។ រាល់ពេលដែលពិភពលោក ពិសេសគឺ អាមេរិកដាក់ទណ្ឌកម្មថ្មីបន្ថែមកូរ៉េខាង ជើងក៏បាញ់មីស៊ីលថ្មីមួយទៀតផងដែរ ដែលជាការតបទៅនឹងការដាក់ទណ្ឌកម្មទាំងនោះ ។
ក្រសួងការបរទេសចិនបានអំពាវនាវ ឱ្យអាមេរិក និងកូរ៉េខាងជើងអង្គុយតុ ពិភាក្សាទល់មុខគ្នាដើម្បីដោះស្រាយវិវាទ និងបញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ ក្រោយពេលដែលកូរ៉េខាងជើងបានធ្វើការ សាកល្បងមីស៊ីលរួចមក ។
បើទោះបីមានការខឹងសម្បានឹងកូរ៉េ ខាងជើងដែលបានបាញ់បង្ហោះកាំជ្រួច មីស៊ីលក្ដីក៏ចិននៅតែព្រួយបារម្ភអំពីការបញ្ជូនសព្វាវុធរបស់អាមេរិកទៅកាន់ កូរ៉េខាងត្បូងប៉ះពាល់ដល់ប្រទេសចិន ផ្ទាល់ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង លី បានបញ្ជាក់ថា “ចំណុច សំខាន់គឺកម្មវិធីបរមាណូនៅលើឧបទ្វីប កូរ៉េរវាងអាមេរិកនឹងកូរ៉េខាងជើង ដូច្នេះ គួរតែអង្គុយតុទល់មុខគ្នានិយាយឱ្យចំគោល ដៅ” ។
កូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្ដបន្ទាប់ក្រោយពេលបានសាកល្បងគ្រាប់បែកបរមាណូរួចមកដែលសកម្មភាព ទាំងនោះទទួលរងការរិះគន់យ៉ាងខ្លាំងពី សហគមន៍អន្ដរជាតិ។ ចំណែកភាគីកូរ៉េ ខាងជើងបញ្ជាក់ថា ជាការសាកល្បងក្នុង គោលដៅសន្ដិភាពតែប៉ុណ្ណោះ មិនបាន គំរាមកំហែងប្រទេសណាមួយនោះឡើយ ។
ចិនដែលជាប្រទេសជិតស្និទ្ធបំផុត របស់កូរ៉េខាងជើងមិនបានចូលរួមការ ដាក់ទណ្ឌកម្មនោះឡើយដោយអំពាវនាវឱ្យភាគីដែលមានវិវាទចូលតុពិភាក្សារក ច្រកចេញដោយត្រឹមត្រូវ ។
សកម្មភាពរបស់កូរ៉េខាងជើងកាន់តែ ធ្វើឱ្យអាមេរិកចូលកាន់តែកៀកប្រទេសនេះដោយនាំអាវុធទំនើបជាច្រើនមក កាន់អាស៊ីដែលគេអាចនិយាយបានថា ព្រួញមួយបាញ់បានសត្វពីរ ក្នុងនោះទប់ ទល់ទាំងចិន និងកូរ៉េខាងជើង ។
ចំណែកកូរ៉េខាងជើងវីញសកម្មភាព របស់អាមេរិកបានធ្វើឱ្យប្រទេសនេះក្លាយ ទៅជាមហាអំណាចបរមាណូដោយកូរ៉េ ខាងជើងចាំបាច់ត្រូវតែបង្កើនការផលិតអាវុធសម្រាប់ទប់ទល់នឹងអាមេរិក។ មួយ វិញទៀតប្រាក់ដែលកូរ៉េខាងជើងទទួលបាន ក្នុងការផលិតអាវុធនោះគឺមកពីតំបន់ ឧស្សាហកម្មកេសុងរបស់កូរ៉េខាងត្បូង ស្ថិតនៅលើទឹកដីកូរ៉េខាងជើង ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបាន ផ្សាយថា កូរ៉េខាងជើងបានប្រើប្រាស់ ប្រាក់ខែរហូតដល់ទៅ៧០ភាគរយ និង ប្រាក់បង់ពន្ធនៅក្នុងតំបន់ឧស្សាហកម្ម រួមកេសុងក្នុងការផលិតអាវុធ ។
ជាលើកទីមួយដែលមន្ដ្រីកូរ៉េខាងត្បូងបានទទួលស្គាល់ថាក្នុងចំណោមកម្មករ កូរ៉េខាងជើងរហូតដល់៥៥ពាន់នាក់ដែលធ្វើការនៅក្នុងតំបន់ឧស្សាហកម្មកេសុងគឺទទួលបានប្រាក់ខែតិចតួចប៉ុណ្ណោះក្នុងចំណោមប្រាក់ខែដែលក្រុមហ៊ុនកូរ៉េខាងត្បូងបានផ្ដល់ឱ្យចំនួន១៦០ដុល្លារក្នុងមួយ ខែ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ កូរ៉េខាងត្បូង បានផ្អាកទាំងស្រុងតំបន់ឧស្សាហកម្មកេសុងក្រោយពេលដែលកូរ៉េខាងជើងបាន បាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយ ឆ្ងាយកាលពីថ្ងៃទី៧ ខែកុម្ភៈ។ រដ្ឋាភិបាល កូរ៉េខាងត្បូងបានប្រកាសថា បញ្ចប់រាល់ សកម្មភាពវិនិយោគនៅតំបន់កេសុង ដោយសារតែកូរ៉េខាងជើងបានប្រើប្រាស់ ទីតាំងនោះសម្រាប់រកប្រាក់ចំណូលផលិត កាំជ្រួចមីស៊ីលនិងគ្រាប់បែកបរមាណូ ។
ភាគីកូរ៉េខាងជើងចាត់ទុកថា ការ បិទតំបន់ឧស្សាហកម្មកេសុងគឺជាការ “ប្រកាសសង្គ្រាម” ហើយកូរ៉េខាងជើង ក៏បានបណ្ដេញរាល់ពលករកូរ៉េខាងត្បូង ទាំងអស់ឱ្យត្រឡប់ទៅស្រុកវិញទាំងអស់ចំណែកទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុនត្រូវបង្កកទុកនៅទីនោះដដែលដោយកូរ៉េខាងជើងមិនអនុញ្ញាតឱ្យនាំចេញឡើយ ។
បីបួនថ្ងៃក្រោយការបាញ់បង្ហោះផ្កាយរណបនិងមួយខែក្រោយការបាញ់សាក ល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្រុង សេអ៊ូលបានប្រកាសជាឯកតោភាគីកាល ពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ផ្អាកប្រតិបត្ដិការ នៅកេសុង។ មជ្ឈមណ្ឌលដែលមាន ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន១២៤តាំង ទីរកស៊ីនៅទីនោះ និងដែលផ្ដល់ការងារ ដល់កម្មករកូរ៉េខាងជើងជាង៥៣.០០០ នាក់។ ជាប្រតិកម្មតបមកវិញទីក្រុងព្យុង យ៉ាងក៏បានបណ្ដេញមន្ដ្រីជាន់ខ្ពស់កូរ៉េខាង ត្បូងចេញពីតំបន់កេសុងដែលស្ថិតនៅក្នុង ដែនដីកូរ៉េខាងជើងចម្ងាយប្រមាណតែ ជាង១០គីឡូម៉ែត្រពីព្រំប្រទល់ជាមួយ កូរ៉េខាងត្បូង និងបានប្រកាសចាត់ទុក តំបន់នេះជាតំបន់យោធា ។
ដោយសារកាផ្ដេល់ហិរញ្ញប្បទានដោយ កូរ៉េខាងត្បូងមជ្ឈមណ្ឌលកេសុងបានបើក ដំណើរការតាំងពីឆ្នាំ២០០៤មកនិងជា និមិត្ដរូបនៃការផ្សះផ្សារវាងកូរ៉េទាំងពីរនិងក៏ជាគម្រោងកិច្ចសហប្រតិបត្ដិការ រួមគ្នាដ៏កម្រ។ មជ្ឈមណ្ឌលនេះតែង ត្រូវបិទទ្វារម្ដងជាពីរដងរាល់លើកដែលមានភាពតានតឹងក្នុងតំបន់កាន់តែឡើងកម្ដៅ។
ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសហគ្រាសកូរ៉េខាងត្បូងបាន ផ្ដល់ប្រាក់ខែដល់កម្មករតាមរយៈអាជ្ញាធរ កូរ៉េខាងជើងក្នុងតម្លៃប្រមាណ៥៦០លាន ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្ដែបើតាមការ អះអាងរបស់រដ្ឋមន្ដ្រីកូរ៉េខាងត្បូងខាង ក្រសួងបង្រួបបង្រួមកូរ៉េប្រាក់បៀវត្សរ៍ នោះមិនបានធ្លាក់ដល់ដៃកម្មករទេគណបក្សពលករព្យុងយ៉ាងបានយកកាត់យក ប្រាក់ខែជាលុយបរទេសប្រមាណជា៧០ភាគរយទៅប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរឬមីស៊ីលដោយផ្ដល់ ទៅកម្មករជាបណ្ណទិញម្ហូបជារបស់របរ ប្រើប្រាស់ឬរូបិយបណ្ណកូរ៉េខាងជើងតិចតួច។ កន្លងមកក្រុងសេអ៊ូលតែងធ្មេច ភ្នែកធ្វើមិនឃើញការបង្វិលលុយនេះ ដើម្បីរក្សាទំនាក់ទំនងជានិមិត្ដរូបរបស់ កេសុង។ ប៉ុន្ដែពេលនេះក្រុងព្យុងយ៉ាង បន្ដនិងបង្កើនការអភិវឌ្ឍខ្លាំងឡើងៗកម្មវិធីនុយក្លេអ៊ែរ ដូច្នេះកូរ៉េខាងត្បូងសម្រេច ចិត្ដត្រូវតែចាត់វិធានការដាច់ខាតបិទមជ្ឈមណ្ឌលកេសុងដើម្បីសន្ដិសុខជាតិ និងបំបាត់ក្ដីព្រួយបារម្ភរបស់ពលរដ្ឋ ៕
ប្រែសម្រួល៖ ម៉ែវ សាធី