ភ្នំពេញ, បើយោងតាមផេកផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រោមទំនាក់ទំនងល្អរវាងសមាគមបាល់ទាត់ជប៉ុន(JFA) ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) យើងបានស្នើសុំភាគីជប៉ុន នូវសិទ្ធិផ្សាយការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាដែលភាគគីជប៉ុនមិនមានគម្រោងផ្សាយ។ ជាមួយការយោគយល់ ភាគីខាងជប៉ុនបានអនុគ្រោះ និងឯកភាពយល់ព្រមតាមសំណើររបស់ ស.ប.ក អនុញ្ញាតផ្ដល់សិទ្ធិអោយក្រុមការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចផ្សាយផ្ទាល់ការប្រកួតទាំងពីររបស់កម្ពុជា ទៅលើហ្វេសបុកផេករបស់ស.ប.ក ក្នុងលក្ខណតម្រូវឲ្យរៀបចំការផ្សាយដោយខ្លួនឯងផ្ទាល់ជាមួយការប្រើប្រាស់កាមេរ៉ាមួយ (One camera) ហើយការផ្សាយគឺសម្រាប់តែនៅលើហ្វេសបុកផេករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមថ្លែងអំណរគុណដល់សមាគមបាល់ទាត់ជប៉ុន ក្នុងការយោគយល់ និងអនុញ្ញាតសម្រាប់ករណីពិសេសនេះ។
សូមបងប្អូនរងចាំទស្សនាការប្រកួតនេះ នឹងសូមអធ្យាស្ត័យទុកជាមុនបើសិនជាមានការរអាក់រអួលបច្ចេកទេសក្នុងពេលផ្សាយផ្ទាល់ដោយខ្លួនឯងនេះ សូមអរគុណ។
សូមបញ្ជាក់ថា, ការប្រកួតមាន : កម្ពុជា v ហុងកុង | ២៣ តុលា ២០២១ | ម៉ោង ១១ព្រឹក (កម្ពុជា)| កីឡដ្ឋាន J-Village, Fukushima | ផ្សាយផ្ទាល់លើហ្វេសបុកផេក
ជប៉ុន v កម្ពុជា | ២៦ តុលា ២០២១ | ម៉ោង ១១ព្រឹក(កម្ពុជា) | កីឡដ្ឋាន J-Village, Fukushima | ផ្សាយផ្ទាល់លើហ្វេសបុកផេក
“ទាំងអស់គ្នាដេីម្បីកម្ពុជា” ៕
ដោយ, សិលា