ក្រសួងកិច្ចការនារី បានធ្វើតេស្តរហ័សលើកទីពីរ បន្ទាប់ពីឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌជូន លោកស្រី លោកថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួនប្រមាណ ៣០០នាក់

ចែករំលែក៖

ភ្នំពេញ, នាថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ ក្រសួងកិច្ចការនារី បានធ្វើតេស្តរហ័សលើកទីពីរ បន្ទាប់ពីឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌជូន លោកស្រី លោកថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួនប្រមាណ ៣០០នាក់ ។ ព្រឹត្តិការណ៍នេះរៀបចំ ដោយ នាយកដ្ឋានរដ្ឋាបាលបុគ្គលិក សហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព ដឹកនាំដោយ លោក ម៉ី ហ៊ុល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈគមាធិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរ៉ុសកូវីដ-១៩ របស់ ក្រសួងកិច្ចការនារី ។

ពេលធ្វើតេស្ត មន្រ្តីគ្រប់រូបបានគោរពតាមគោលការណ៍ ៣កុំ (កុំជួបជុំគ្នា កុំចូលកន្លែងបិទជិត កុំនៅជិតគា្ន ឬចាប់ដៃគ្នា) ៣ការពារ (ពាក់ម៉ាស់ អនាម័យនឹងអាកុល រក្សាគម្លាត) បានយ៉ាងខ្ជាប់ខ្ជូន ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២២ តុលា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៤៨នាក់​ (ឆ្លងសហគមន៌​:​ ​​១២៦ និង​ នាំចូល:​ ២២) និងមានជាសះស្បេីយ​ ៣២៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៧៥០០នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១១២៣៨៣នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ)​ សរុប​ស្លាប់ ២៧១៥នាក់ ។ សូមបន្តអនុវត្ត​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 2577333 ស្មេីនឹង​ 151697 ក្នុង១លាន នាក់​ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print