ភ្នំពេញ៖ អ្នកប្រដាល់ ធី តុងហ៊ី សិស្សលោក ឡុងសាលវ័ន្តនូវមិនទាន់អាចនិយាយបានថាមានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាននោះទេដ៏រាបណាលទ្ធផលប្រកួតសប្តាហ៍បន្ទប់នៅជាអាថ៌កំបាំងបើទោះបីចប្ចុប្បន្នរកបាន៤ពិន្ទុក្នុងដៃក៏ដោយ។
គួររំលឹកថា កាពីសប្តាហ៍កន្លងទៅ កីឡាករ ធី តុងហ៊ីបានវាយផ្តួលកីឡាករ ឆេកឈ្មោះ Keven ក្រោយបោះបងើការប្រកួតក្នុងទឹកទី៣ វគ្គជម្រុះជុំទី២ដណ្ដើមពានរង្វាន់ជើងឯក «អធិរាជស៊ីម៉ងត៍អូដ្ឋ» វគ្គ៣ ទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀន TIFFY ARENA។
វាសនារបស់កីឡាករ ធី តុងហ៊ី ស្ថិតនៅក្នុងដៃ កីឡាករ លួន សុខ មកពីក្លិបអាស៊ីកីឡា ខណៈ ដែលកីឡាករថៃឈ្មោះ TahanEk ទំនងអាចរកបាន៣ពិន្ទុបន្ថែមពីមិត្តរួមដំណើររបស់គេគឺ Keven។
គួរបញ្ជាក់ថា លួន សុខខេង វាយឈ្នះ២ប្រកួតមាន៦ពិន្ទុ រីឯ ធី តុងហ៊ី ឈ្នះ១ ចាញ់១មាន៤ពិន្ទុ និងអ្នកប្រដាល់ថៃ TahanEk ក៏បាន៤ពិន្ទុដោយឈ្នះ១ ចាញ់១ដូចគ្នា ចំណែកអ្នកប្រដាល់ Keven មកជំនួសកន្លែង Masel អ្នកប្រដាល់អង់គ្លេសក៏ទំនងគ្មានឱកាសបន្តការប្រកួតនូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ។
ដោយឡែកលទ្ធផលប្រកួតនាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ វិញ កីឡាករ វ៉ែន សុវណ្ណ មកពីខេត្តបាត់ដំបងឈ្នះ យ៉ាម ខេមរា មកពីក្លិបកុមារកំព្រាដោយពិន្ទុប្រផុតប្រផើយ។ កីឡាករ វេង សាវ៉ន មកពីក្លិបគីសែមានរិទ្ធ ត្រូវកីឡាករ ទេស សំខាន់ របស់ ក្លិបកងពលតូចលេខ៧០ វាយឲ្យបោះបង់ក្នុងទឹកទី៣ ។ ងួន គា អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ វាចាញ់ គឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ដោយពិន្ទុ៕
ដោយ៖ សារីម