ជែងរថយន្តដឹកទឹក ជ្រុលចង្កូតបុករថយន្តធុនដ្រាសេរីទំនើបរងរបូសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែតៈ បុរសម្នាក់បានរងរបូសបាក់ភ្លៅស្ដាំ គ្រាដែលជិះម៉ូតូម្នាក់ឯង ជែងរថយន្តដឹកទឹក ជ្រុលចង្កូតទៅបុករថយន្តធុនដ្រាសេរីទំនើប កាលពីវេលាម៉ោង១០និង៥នាទី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចមុខសាលាសង្កាត់ប៉ោយប៉ែត ក្នុងភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថា បុរសរងគ្រោះ ឈ្មោះ រិត អាយុប្រហែល៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលស្ពាន់១ សង្កាត់ ក្រុងកើតហេតុ ជិះម៉ូតូម៉ាក អឹមដេ ពណ៍ក្រហមគ្មានស្លាកលេខ ខួចខាតផ្នែកកាត់តាប៊ូមុខ។ ចំណែករថយន្តដែលបុរសជិះម៉ូតូទៅបុកនោះម៉ាកធុនដ្រាសេរីទំនើប ពណ៍ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2H 5662 ខូចខាតផ្នែកខាងមុខ បន្តិចមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។ ប្រភពបន្តថា មុនកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូធ្វើដំណើរម្នាក់ឯងដឹកពងទា៤ទៅ៥ជង់ ក្នុងទិសដៅបញ្ច្រាស់ទិសជាមួយរថយន្តពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ ម៉ូតូជនរងគ្រោះជែងរថយន្តដឹកទឹកស្របទិសមើលមិនឃើញ ក៏ជ្រុលចង្កូតបុករថយន្តខាងលើចំពីមុខបណ្ដាលឧ្យបាក់ភ្លៅខាងស្ដាំនិងបែកពងទាមួយចំនួនផងដែរ ។ ក្រោយហេតុការណ៍ សមត្ថកិច្ចជួយអន្តរាគមន៏ហៅ រថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ចំណែករថយន្ត និងម៉ូតូរួមតាំងម្ចាស់រថយន្តត្រូវសមត្ថកិច្ចហៅទៅប៉ុស្តិ៍រដ្ឋបាលនៅក្នុងភូមិមិត្តភាពដើម្បីសាកសួរធ្វើកំណត់ហេតុ និងដោះស្រាយតាមផ្លូវច្បាប់៕ វណ្ណា

poipet-23

poipet-43

poipet-33

...

poipet-13

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print