អ្នកជំនួញជនជាតិអាមេរិក Kirchner ចង់ទិញក្លិប Derby Country នៅលីគលំដាប់ទី២របស់អង់គ្លេស

ចែករំលែក៖

អ្នកជំនួញជនជាតិអាមេរិក លោក Chris Kirchner បានបញ្ជាក់ថា គាត់ចង់ទិញក្លិបបាល់ទាត់នៅអង់គ្លេស Championship គឺក្លិប Derby County ក្នុងសេចក្តីប្រកាសបើកចំហរផ្ញើទៅកាន់អ្នកគាំទ្រ។

ក្លិប Derby Country ដែលគ្រប់គ្រងដោយអតីតខ្សែប្រយុទ្ធអង់គ្លេស និង Manchester United កីឡាករ Wayne Rooney បានចូលគ្រប់គ្រងក្នុងខែកញ្ញា ហើយកំពុងឈរលេខរៀង១២នៅអង់គ្លេស Championshipដែលជាលីគលំដាប់ទី២របស់អង់គ្លេស មាន២០ពិន្ទុបណ្តោះអាសន្ន។

លោក Kirchner មានវ័យ៣៤ឆ្នាំ ស្ថាបនិកក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាដឹកជញ្ជូនសកល Slync.io បាននិយាយថា គាត់ចង់ទិញក្លិប Derby Country ចេញពីការគ្រប់គ្រង ហើយកំពុងស្វែងរកការយល់ព្រមពី English Football League (EFL) ដើម្បីក្លាយជាម្ចាស់ក្លិប។

លោក Kirchner បាននិយាយនៅក្នុងលិខិតមួយដែលបានចេញផ្សាយដោយ Derby Telegraph កាលពីថ្ងៃអង្គារថា “នៅពេលនេះ ដំណើរការរដ្ឋបាលមានភាពស្មុគ្រស្មាញ ប៉ុន្តែខ្ញុំបានជូនដំណឹងដល់អ្នកគ្រប់គ្រងថា ខ្ញុំសុខចិត្តធ្វើការតាមរយៈភាពស្មុគស្មាញទាំងនេះ។ ច្បាស់ណាស់ ខ្ញុំនៅដើមដំបូងនៃនីតិវិធីដែលត្រូវតែធ្វើឡើងជាមួយអ្នកគ្រប់គ្រង និង EFL។ ខ្ញុំគោរពចំពោះយន្តការទាំងនេះ។ យ៉ាង​ណា​ក៏​ដោយក្រុម​ខ្ញុំ និង​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​រួច​ហើយ ដើម្បី​ពិភាក្សា​ពី​កន្លែង​ដែល​ត្រូវ​ចាប់​ផ្តើម” ។

លោក Kirchner បានបន្ថែមថា គាត់បានចូលរួមមើលការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Derby Country ស្មើជាមួយក្រុម Luton Town ក្នុងលទ្ធផល ២ទល់២ នៅ Pride Park កាលពីសប្តាហ៍មុន។

សូមបញ្ជាក់ថា ក្រុម Derby Country កំពុងឈរលេខ១២បណ្តោះអាសន្ននៅលីគទី២អង់គ្លេស Championship នឹងត្រូវប្រកួតជាមួយក្រុមភ្ញៀវBlackburn Rovers នៅ​ថ្ងៃ​សៅរ៍ទី៣០ ខែតុលាវេលាម៉ោង៩យប់។ នៅលីគទី២នេះ ក្រុម AFC Bournemouth កំពុងឈរកំពូលតារាងមាន៣៤ពិន្ទុ ខណៈដែលក្រុមលេខ២ Fullham ឈរលេខ២បណ្តោះអាសន្នមាន២៩ពិន្ទុក្នុង១៤ប្រកួតកន្លងទៅ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print