បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពដល់ផ្លូវបំបែកជាបួន បុកជាមួយរថយន្តរបួសធ្ងន់ម្នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្ត ម៉ាកហុីយាន់ដាយ មួយគ្រឿងបានបុកម៉ូតូហុងដាសេ១២៥លើផ្លូវបំបែកជាបួន បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូមិនគោរពសិទ្ធអាទិភាពបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់
នៅថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២១ស្ថិត លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ ៣៦និង៣៧
តនៅចំណុចផ្លូវកែងបែកជាបួន ក្នុង ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក  ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសដែលរងរបួសធ្ងន់មានឈ្មោះខឹម សុខុម  អាយុ ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងជ័រ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ ត្បូងឃ្មុំ១H៨៣៣១ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានបើករថយន្ត
រត់គេច រហូតដល់សមត្ថកិច្ចតាមនិងស្ទាក់បើកទៅដល់ចំណុចភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ទើបឈប់ចតរថយន្តទុកចោល និងបានចុះពីលើរថយន្តរត់គេចខ្លួនបាត់តែម្ដង។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ ត្បូងឃ្មុំ១H៨៣៣១លើផ្លូវជាតិលេខ១៣ក្នុងទិសដៅខាងលិចទៅកើត មិនគោរពសិទ្ធអាទិភាពមកដល់ផ្លូវបំបែកជាបួន
ក៏បុក ជាមួយរថយន្តមួយគ្រឿងម៉ាកហុីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣F៥០៥៤ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួស ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងធើ្វការវាស់វែងនិងអូសយកវត្ថុតាងទាំងម៉ូតូនិងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

...

ដោយ៖  យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print