ភ្នំពេញៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១ និង០០នាទីព្រឹក ក្រោយពីទទួលបានការខម្មិនពីប្រជាពលរដ្ឋចូលក្នុងផេកអធិការដ្ឋានថាមានករណីប្រេីប្រាស់នូវសារធាតុញៀននៅភូមិបឹងឈូកមក កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំណុច ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឃាត់បានជនសង្ស័យចំនួន០១នាក់
-ឈ្មោះមុី ម៉ូ ហៅណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អវិជ្ជមានកូវីដ១៩ មានសារធាតុញៀន)។
សម្ភារៈដកហូតបាន
– ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច។
-ម៉ូតូចំនួន០១គ្រឿង ម៉ាកវេវគាពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1DC-6773។
ចំពោះមុខកម្លាំងជុំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ។ដោយ ជីណា