កូរ៉េខាងជើងបង្កើនការចម្រាញ់សារធាតុ Plutonium សម្រាប់ផលិតគ្រាប់បែកបរមាណូ

ចែករំលែក៖

កូរ៉េខាងជើងបានបង្កើតសកម្មភាពផលិតសារធាតុ Plutonium ជាសារធាតុសំខាន់សម្រាប់​ការផលិតគ្រាប់បែកបរមាណូ ក្នុងពេលដែលស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ។
រូបភាពថតតាមប្រព័ន្ធផ្កាយរណបានឲ្យឃើញថា រោងចក្រនៅតំបន់​Yongbyon បានចាប់ផ្តើមដំណើរការ ផលិតសារធាតុសម្រាប់បរមាណូ ។ អ្នកឯកទេស ស្តីអំពីគ្រាប់បែកបរមាណូអាមេរិកបានបញ្ជាក់កាលពីថ្ងៃទី​៤ខែមេសាថារោងចក្របានចាប់ផ្តើមដំណើរការ ដោយមានផ្សែងចេញពីរោងចក្រYongbyon។នៅក្នុងរបាយការណ៍ដែលបានផ្សាយនៅលើគេហទំព័រ​38 North បញ្ជាក់ថា ក្នុងរយៈពេល​៥សប្តាហ៍ចុងក្រោយនេះ គេឃើញមានផ្សេងចេញពីរោងចក្របរមាណូ​របស់កូរ៉េខាងជើង។
សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងក្នុងពេលដែលស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូងនិងអាមេរិក ដែលជាហេតុជម្រុញឲ្យកូរ៉េខាងជើងធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីលឥតឈប់ឈរ។
បច្ចុប្បន្ន កូរ៉េខាងជើងមានគ្រាប់បែកបរមាណូប្រមាណ 10-16គ្រាប់ ហើយប្រទេសនេះនឹងផលិតបន្ថែមរហូតដល់​១០០គ្រាប់ក្នុងរយៈពេល​៥ឆ្នាំខាងមុខ។

នៅក្នុងព្រឹត្តការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា​កូរ៉េខាងជើងបានស្នើរចចារជាមួយអាមេរិកទ្វេភាគីស្តីពីបញ្ហាបរមាណូ និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធក្នុងនោះមានការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងពីអាមេរិកនិង អង្គការសហ​ប្រជាជាតិ។
រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបញ្ជូនលិខិត របស់គណកម្មាធិការការពារជាតិកូរ៉េខាងជើង ស្នើរសុំអាមេរិក ចចារដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយយោធា។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថាកូរ៉េខាងជើង ចង់មានស្ថេរភាពនៅក្នុងទំនាក់ទំនង​ប្រទេសទាំងពីរជាជាង​ដាក់ទណ្ឌកម្ម និងការដាក់សម្ពាធផ្នែកយោធា។

កន្លងមកអា​មេ​រិ​ក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​សន្យា​សហ​ការ​គ្នា​ស្អិត​ល្មួត​ជាង​នេះ​ក្នុង​ការ​អនុវត្ដ​ ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​ អ​.​ស​.​ប​ ប្រឆាំង​ កូរ៉េ​ខាងជើង​ ក្រោយ​ពេល​ដែល​ប្រទេស​ នេះ​មាន​សកម្មភាព​ឌឺដង​បង្ក​ឱ្យ​តានតឹង​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ថ្ងៃ​ ។​
​មាន​ប្រសាសន៍​ក្រោយ​ជំនួប​ពិភាក្សា​ត្រីភាគី​ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោកស្រី​ ផាក​ គឿ​ន​ហេ​ និង​នាយក​រដ្ឋ​ មន្ដ្រី​ជប៉ុន​លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ បញ្ជាក់​ ថា​ ការ​អនុវត្ដ​ច្បាប់​ទណ្ឌកម្ម​គឺជា​គន្លឹះ​ ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​កូរ៉េ​ខាងជើង​ បន្ដសកម្មភាព​ឌឺដង​គំរាមកំហែង​សន្ដិសុខ​នៅ​ក្នុង​តំបន់​ ។​
​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី​ផាក​ គឿ​ន​ហេ​ បញ្ជាក់​ថា​ មេដឹកនាំ​ ប្រទេស​ទាំង​បី​ បាន​ពិភាក្សា​ពិ​វិធីសាស្ដ្រ​ ទប់ទល់​នឹង​កូរ៉េ​ខាងជើង​ដែល​បាន​បង្កើន​កម្មវិធី​បរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ល​។​ ទីក្រុង​ព្យុ​ង​យ៉ាង​នឹង​ទទួល​រង​ការ​ដាក់​ទណ្ឌ​ កម្ម​ច្រើន​ជាង​នេះ​ប្រសិនបើ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ដ​ឌឺដង​នោះ​ ។​
​យ៉ាងណា​ក៏​ដោយ​ទ​ង្វើ​ថ្មី​របស់​ក្រុង​ព្យុ​ង​ យ៉ាង​ពេល​នេះ​មិនមែន​ជា​រឿង​គួរ​ឱ្យ​ត្រេក​ ត្រអាល​ឡើយ​ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ដែល​កំពុង​តានតឹង​ស្រាប់​រឹតតែ​ឡើង​កម្ដៅ​ ខ្លាំង​មួយ​កម្រិត​ទៀត​។​ សូម​ជម្រាប​ជូន​ថា​ គ្រាន់តែ​នៅ​ ៣​ខែ​ដើមឆ្នាំ​២០១៦​ នេះ​របប​ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ និង​បាញ់​គ្រាប់​មី​ស៊ី​ល​ចំនួន​៤​ដង​។​ ម្យ៉ាង​ ទៀត​ការ​ប្រកាស​របស់​លោក​គី​ម​ ជុង​អ៊ុ​ន​ ថ្ងៃនេះ​បាន​កើត​មាន​ឡើង​ចំ​ពេល​ដែល​ លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ផាក​ គឿ​ន​ហេ​ បាន​បញ្ជា​ឱ្យ​កងទ័ព​ប្រុង​ ប្រយ័ត្ន​កម្រិត​ខ្ពស់​និង​ត្រៀម​ជើង​ព្រួល​ទប់​ ស្កាត់​រាល់​ការ​គំរាម​របស់​កូរ៉េ​ខាងជើង​។​ ដោយឡែក​ចំពោះ​ការ​បន្ថែម​ទណ្ឌកម្ម​ របស់​បស្ចិមប្រទេស​ និង​សហគមន៍​ អន្ដរជាតិ​នា​ពេល​កន្លង​មក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​ អង្គការសហប្រជាជាតិ​បាន​កោះហៅ​ក្រុម​អ្នកជំនាញ​ឯករាជ្យ​ មាន​សមាជិក​៤៧​នាក់​ឱ្យ​អនុម័ត​លើ​ សេចក្ដី​សម្រេចចិត្ដ​មួយ​អូស​ថ្នាក់ដឹកនាំ​ កំពូលៗ​របស់​កូរ៉េ​ខាងជើង​ទៅ​កាត់ទោស​ក្នុង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​ មនុស្សជាតិ​ ដែល​ជា​សេចក្ដី​សម្រេចចិត្ដ​មួយ​ទទួល​ បានការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប​និង​ប្រទេស​ ជប៉ុន​ ៕

image

ដោយ​ មែវ​ សុធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print