ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៥ ខែ មេសា ឆ្នាំ២០១៦ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រុមសមាគមន៍អតីតយុទ្ធជនកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុងអធិការនគរបាលខណ្ឌ បាននាំយកអំណោយជួនដល់យុទ្ធជនដែលមានមរណភាពចំនួន ២គ្រួសារ។
គ្រួសារទី១ ឈ្មោះ សែស សារឹម ភេទប្រុស នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្មំពេញ គ្រួសារទី២ ឈ្មោះ ឃួន ណារិទ្ធ ភេទប្រុស នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ.ក្នុងនោះរួមមាន អង្គរ ១ការ៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ,ទឹកក្រូច ១កេះ, មី ១កេះ, ថវិកាចំនួន ១០០.០០០រៀល ក្នុងមួយគ្រួសារ ៕
ដោយ៖ តុង សីហា
...