ឃាត់ខ្លួនជនសង្ស័យ២នាក់ដែលមានគ្រឿងញៀនជាប់ខ្លួន

ចែករំលែក៖

នៅថ្ងៃទី២០ ខែកក្កដា ២០១៥ វេលាម៉ោង០០និង៣០នាទី កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោក អនុសេនីយ៍ឯក ជា ដា មេបញ្ជាការមូលដ្ឋាន អ ហ ក្រុង បានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត និងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវត្រង់ចំណុចមុខវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆែកឆេរឃើញគ្រឿងញៀន៣កញ្ខប់ទៅលើយុវជន២នាក់

១/ឈ្មោះ ប៊ិន សុឃឿន ហៅ ចេង ភេទប្រុស អាយុ ៣៣ឆ្នាំ មានស្រុកកំណើតភូមិ ជើងភ្នំ ឃុំ ជើងភ្នំ ស្រុក បាភ្នំ ខេត្ត ព្រៃវែង។ លំនៅឋានមិនពិតប្រាកដ ក្រុងប៉ោយប៉ែត មុខរបរ កម្មករ។

២/ឈ្មោះ លី ហាន ហៅ មូម ភេទ ប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើត ភូមិ ថ្មី ឃុំ ថ្មី ស្រុក ស្រែអំបិល ខេត្ត កោះកុង បច្ចុប្បន្ន ភូមិ បាលិលេយ្យ សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករ។ ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាពួកគេទិញមកដើម្បីប្រើប្រាស់។

បច្ចុប្បន្ន សមត្ថកិច្ច អ ហ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។

20150720233818

...

20150720233818 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print