ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ត្រូវចាញ់បោកមេខ្សល់ធ្លាក់ទៅដល់ប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ស្រ្តីម្នាក់វ័យជាង៤០ឆ្នាំបានទៅដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥ ប្រយោជន៍សុំអន្តរាគមន៍ជួយដល់កូនស្រីរបស់គាត់ ដែលត្រូវបានមេខ្សល់១រូបរស់នៅខណ្ឌទួល គោកបោកបញ្ឆោតយកកូនទៅលក់ជួញដូរធ្លាក់ដល់ប្រទេសចិន។
​ស្ត្រីឈ្មោះ ក្រេវ ម៉ាក អាយុ៤២ឆ្នាំ ជាកម្មការិនីរោងចក្របានរៀបរាប់លាយឡំទឹកភ្នែក រលីងរលោងថា កូនស្រីរបស់គាត់មានឈ្មោះ ហ៊ុន ស្រីនុត ទើបតែមានអាយុ១៥ឆ្នាំប៉ុណ្ណោះ នាងបានបាត់ខ្លួនពីផ្ទះតាំងអំឡុងខែមិថុនាឆ្នាំ២០១៥ម្លេះ។ ក្រេវ ម៉ាក ត្រូវជាម្តាយបានបញ្ជាក់ ឲ្យដឹងថា​ គាត់មានស្រុកកំណើតនៅភូមិអង្រ្គង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រូបគាតបាន ឡើងមកភ្នំពេញស្នាក់នៅផ្ទះជួលម្តុំឬស្សីកែវ គីឡូម៉ែត្រលេខ៦ ហើយធ្វើការនៅរោងចក្រកាត់ ដេរក្បែរនោះផងដែរ។ មុនពេលកូនស្រីគាត់បាត់ខ្លួនពីផ្ទះគេបានមកយកសៀវភៅគ្រួសារនៅផ្ទះ ពីប្អូនស្រីរបស់គេ រូបគាត់ស្រឡាំងកាំងហើយក៏ស្តីទៅកូនស្រីប្អូនថា កូនឯងឲ្យសៀវគ្រួសារទៅ អានុតធ្វើស្អី ឬក៏ប្រហែលវាទៅរកការងារធ្វើម្តុំចោមចៅទេដឹង?។ ក្រោយមករូបគាត់ក៏បានដើរ រកកូនស្រីរបស់គាត់គ្រប់ទីកន្លែងអស់ហើយនៅមិនឃើញ ក៏ដើរទៅរកគ្រូទាយ។
​ស្ត្រីឈ្មោះ ក្រេវ ម៉ាក បន្តថា ពេលនោះគ្រូទាយបាននិយាយថាកូនស្រីបងឯងហ្នឹងមាន គេចាប់ឃុំនៅក្នុងផ្ទះ ឮដូច្នោះរូបគាត់មិនដឹងគិតថាទៅរកនៅកន្លែងហើយម្យ៉ាងក៏អត់មានលុយ ទៀត ស្រាប់តែនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះកូនស្រីគាត់ក៏តេទូរស័ព្ទមកពីប្រ ទេសចិន ប្រាប់ថាម៉ែខ្ញុំនៅស្រុកចិន។ ពេលនោះក៏ឆ្ងល់សួរថាកូនឯងទៅស្រុកចិនរបៀបម៉េច?។ ខ្ញុំមកស្រុកចិនតាមរយៈមេខ្សល់ហើយមេខ្យល់នោះរស់នៅម្តុំទួលគោក។ រូបគាត់មិនដឹងថាធ្វើ ដូចម្តេចអាចយកកូនស្រីគាត់មកវិញបានទេ មានតែពឹងពាក់សមត្ថកិច្ចប៉ុណ្ណោះ៕ តាឡឹម

20150721-135349.jpg

...

20150721-135352.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print