កំពង់ស្ពឺ ៖ ចោរ៦នាក់បានសំរុកចូលទៅបាញ់ប្លន់ផ្ទះថៅកែឈើប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិតែមិនបានសម្រេចដោយបាញ់ម្ចាស់ផ្ទះធ្លាយពោះ។
ហេតុការណ៍បាញ់ប្លន់នេះកើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់នៅភូមិស្លាបលែងឃុំស្វាយរំពារស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។ជនរងគ្រោះរងរបួសឈ្មោះហេងវណ្ណៈភេទប្រុសអាយុ៣៨ឆ្នាំនិងប្រពន្ឋឈ្មោះសុខខនអាយុ៣៤ឆ្នាំរស់នៅផ្ទះកើតហេតុខាងលើ។
លោកអនុសេនីឯក យ៉ាង សុខលី អធិការនគរបាលស្រុកបសេដ្ឋបានអោយដឹងថា:មុនពេលកើតហេតុជនរងគ្រោះនិងកម្មករបានរៀបចំបិទទ្វារបងស្រាប់តែមានជនសង្ស័យ៣នាក់បានសំរុកចូលក្នុងរបងហើយបាញ់ប្រហារលើម្ចាស់ផ្ទះចំនួន៣គ្រាប់តែត្រូវ១គ្រាប់ចំពោះបណ្តាលអោយរងរបួសដេកដួលនៅលើដី។រំពេចនោះដោយសារតែក្រុមជនសង្ស័យ៣នាក់ទៀតបានសំរុកឡើងទៅលើផ្ទះក្នុងគោលបំណងចង់ប្លន់យកទ្រព្យសម្បត្តិភ្លាមនោះដែរប្រពន្ឋជនរងគ្រោះដែលនៅលើផ្ទះបានទាញទ្វាផ្ទះបិទ។ពេលនោះជនរងគ្រោះជាប្តីបានស្រែកថាក្មេងៗយកកាំភ្លើងអោយអញអញបាញ់ពួកអាចោរនេះចោល។គ្រាន់តែជនរងគ្រោះស្រែកបែបនេះភ្លាមពួកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។
នៅព្រឹកថ្ងៃទី២១ក្កកដា២០១៥សមត្ថកិច្ចបានត្រឹមតែចុះស្រង់របាយការណ៍តែប៉ុណ្ណោះ។អ្វីដែលធ្វើអោយជនរងគ្រោះនោះគឺក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារជនរងគ្រោះបានទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៍ដែរតែមិនឃើញវត្តមានមន្រ្តីណាម្នាក់ចុះមកកន្លែងកើតហេតុឡើយ។សេនាស័ក្តិ