ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង៣៥គ្រួសារនៅសង្កាត់ព្រែកលៀបបានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ:គណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វា។
ពិធីនេះរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅវត្តសាមវ៉ារិន្ទ ស្ថិតក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាក្រោមការអញ្ជើញចូលរួមពី ឃ្លាំងហួតអភិបានខណ្ឌជ្រោយចង្វា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ លោក ប្រាក់ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីកែវចន្ទ័ស៊ុនណារីប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ លោកឡេងរ៉ាវង្សនិងលោកធិងិអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងក្រុមការងារជាច្រើនរូបទៀត ។
នាឱកាសនោះ លោក ឃ្លាំង ហួត បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសេចក្តីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ បើទោះបីបងប្អូននៅបក្សណាក៏ដោយ គឺពួកគាត់យល់ពីការលំបាករបស់បងប្អូន លោកនឹងជួយឧបត្ថម្ភទាំងអស់ ។
លោកបានបន្តថា អំណោយដែលយកមកចែកជូនទាំងនោះមិនពាក់ពន្ធ័នឹងនយោបាយនោះទេ គឺជាអំណោយសប្បុរសធម៌សុទ្ធសាត ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានគិតគូដល់បងប្អូនក្រីក្រងាយរងគ្រោះនៅទូទាំងប្រទេស។
នាឱកាសនោះលោក ក៏បានលើកឡើងអំពីកាអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ រួមនឹងសុខសន្តិភាពទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ហើយក៏បានលើកឡើងអំពីអសន្តិសុខអស្ថិរភាព ដែលកើតមានសង្គ្រាមនៅប្រទេសមួយចំនួនលើពិភពលោក ធ្វើឱ្យប្រជាជនស្លាប់និងរបួសរាប់សែននាក់ ហើយរាប់លាននាក់ទៀតបានភាសខ្លួនទៅនៅបរទេស ដែលបច្ចុប្បន្ន ប្រទេសទាំងនោះកំពុងតែមានវិបតិ្តជនភាសខ្លួន និងភាពក្រីក្រនៅលើពិភពលោក ។
ដោយឡែកប្រជាពលរដ្ឋចំនួន០៥គ្រួសារ ដោយពួកគាត់ពិបាកក្នុងការធ្វើដំណើរមកទទួលអំណោយ គឺលោក ស្រីអ៊ួងសុផល្លា ប្រធានសមាគន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌជ្រោយចង្វា និងក្រុមការងារ បានចុះសួរសុខទុក្ខដល់ខ្នងផ្ទះ និងចែកអំណោយដល់ខ្នងផ្ទះ ហើយលោកស្រីកែវ ច័ន្ទស៊ុនណារីប្រធានសមាគមន៍នារីខណ្ឌជ្រោយចង្វារឧបត្ថម្ភថែម១គ្រួសារ១មុឺនរៀលផងដែរ ៕
ដោយ៖ជ្រោយពេជ្រ