ខេត្តពោធិ៍សាត់៖ បុរស២នាក់បានរងរបួសយ់ាងធ្ងន់ធ្ងរនៅលើទ្រូងផ្លូវ ខណៈអ្នកទាំង២ជិះម៉ូតូឌុបគ្នាហើយបានបើកលឿនពេក ក៏ជ្រុលដួលបោកទៅលើថ្នល់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧និង២០៨ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលខេត្តបានឲ្យដឹងថា បុរសរបួសជាអ្នកបើកបរម៉ូតូត្រូវបានគេស្គាល់ឈ្មោះ មឿន សាម៉ាន់ ភេទប្រុសងាយុ៣០ឆ្នាំ រស់នៅភូមិព្រះអំបិល ឃុំបឹងបត់កណ្ដោល ស្រុកបាកាន(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ញុឹក លឹម ភេទប្រុសអាយុ៦៦ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន(របួសធ្ងន់)។
ប្រពភបន្តថាបុរសរងរបួសធ្ងន់ទាំង២នាក់បានធ្វើដំណើររួមគ្នាដោយម៉ូតូមួយគ្រឿងម៉ាកហុងឌ្រីមសេ១២៥ ពណ៌ក្រហម ពាក់ស្លាក់លេខ ពោពិសាត់ 1F-9433 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុមិនដឹងយ៉ាងមុិចស្រាប់តែរេចង្កូតដួលកណ្តាលផ្លូវបណ្តាលឲ្យរងរបួសរដូករណេលតែម្តង។
ប្រភពបន្តទៀតថាជនរងរបួសទាំង២នាក់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរបង្កែកខេត្តពោធិ៍សាត់ភ្លាមៗចំណែកវត្ថុតាងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្នាមព្រះយកទៅរក្សាទុករងចាំគ្រួសារសាច់ញាតិមកទទួលយក៕
ដោយ៖ ប៉ឹម ពិន
...